តាកែវ៖ ថ្លែងក្នុងកិច្ចប្រជុំការងារបន្ទាន់ នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានជំរុញឱ្យនាយប៉ុស្តិ៍នគរបាលទាំង១០០ ក្នុងខេត្តតាកែវ ដាក់កម្លាំងចុះល្បាតតាមបណ្តាផ្លូវងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ កុំឱ្យកើតមានឡើង ដើម្បីឱ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាពល្អ។ពិធីនេះមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរង (ទទួលផែនសេនាធិការ, សន្តិសុខ, ព្រហ្មទណ្ឌ, សណ្តាប់ធ្នាប់, គ្រឿងញៀន) លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង១០០ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបានមានប្រសាសន៍ផ្តោតសំខាន់ចំនួន៥ ចំណុច ដល់ប៉ុស្តិ៍រដ្ឋបាលត្រូវ៖១-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបង្ការទប់ស្កាត់បង្រ្កាបបទល្មើស។២-ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ ៨៧៣.ប្រក។៣-ផ្សព្វផ្សាយសភាពការណថ្មីៗអំពីបញ្ហាព្រំដែនកម្ពុជា-ជាមួយប្រទេសជិតខាង។៤-ពង្រឹងការប្រមូលផ្តុំកងកម្លាំងត្រៀមអន្តរាគមន៍ប្រចាំ២៤ម៉ោងលើ២៤ម៉ោងសម្រាប់ទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ។៥-បន្តការចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ