ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកនាំពាក្យការពារជាតិកម្ពុជា៖ ផែនការរបស់មេបញ្ជាការភូមិ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ ជាភស្ដុតាងដែលមិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន
Mon,11 August 2025 (Time 09:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 145នាក់)

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ផែនការរបស់លោក ប៊ុនសីន បាតផ្លាង មេបញ្ជាការយោធភូមិភាគ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុជា ជាភស្ដុតាងដែលមិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

អ្នកនាំពាក្យអះអាងថា ផែនការមុនចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាសកម្មភាពរំលោភលើបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី។

លោកជំទាវអ្នកនាំពាក្យបញ្ជាក់ថា “ការប្រកាសនេះ ជាភស្ដុតាងដែលមិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ ទង្វើរបស់មេបញ្ជាការយោធភូមិភាគទី២ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនូវកិច្ចព្រមព្រៀងពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី”។

លោកជំទាវឧត្តមសេនីយ៍ឯកបន្តថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ភាគីកម្ពុជា និងថៃ បានឯកភាពគ្នា ជាពិសេសចំណុចទី២ បានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួនចូល ទាំងការដើរល្បាតហួសពីទីតាំងរបស់ខ្លួន ដែលឈរជើងនោះឡើយ។

ជាមួយគ្នានេះលោកជំទាវបន្ថែមថា ក្រសួងការពារជាតិ សូមអំពាវនាវដល់សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងមាត់ឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ មិនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ តែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើសបន្លាលួសដែលខ្លួនបានលួចដាក់ចេញឲ្យអស់បន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ