ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ
Mon,11 August 2025 (Time 07:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 122នាក់)

កំពង់ឆ្នាំង ៖ នារសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកទឹកផុស និងក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ មានចំនួន ៧២ គ្រូសារដែលកំពុងរស់នៅក្នុងស្រុកទឹកផុសផងដេរ ។

មុនកិច្ចចាប់ផ្ដើមពិធីសំណេះសំណាលគណៈអធិបតី និងអង្គពិធីបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរៈយោធិនកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធដ៏អង់អាចក្លាហានក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីពីការឈ្លានពានរបស់ទាហានបរទេស ។

ជាកិច្ចចាប់ផ្តើមលោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស បានធ្វើរបាយការជូនអង្គពិធីទាំងមូលជ្រាបអំពីស្ថានភាពទូទៅក្នុងស្រុក ការទទួលពលករដែលត្រលប់មកពីប្រទេសថៃ និងបានបញ្ជាក់ថានៅក្នុងមូលដ្ឋានស្រុកទឹកផុសមានក្រុមគ្រួសារនៃវីរកងទ័ពឈរជើងនៅសមរភូមិសរុបចំនួន ៧៣ គ្រួសារ ដែលកូនក្មួយ និងប្តីរបស់គាត់ កំពុងឈរជើងនៅសមភូមិមុំបីចំនួន៩រូប នៅប្រាសាទមាន់តូច ៥រូប ប្រសាទតាមាន់ធំ ១០រូប ភ្នំទ្រព្យ ០១រូប តាក្របី ៤រូប អានសេះ ៣រូប ប្រាសាទព្រះវិហារ ១រូប តាថាវ ១រូប ជប់គគី ១រូប ជាំតែ ១រូប និងសមរភូមិផ្សេងៗជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន ៣៦រូប ។

បន្តាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល និងបានមានប្រសាសន៍ទៅកាន់ក្រុមគ្រួសារយោធិន ព្រមទាំងសម្តែងនូវករគោរព និងដឹងគុណចំពោះវីរភាពអង់អាចក្លាហាន និងការលះបង់គ្រប់បែបយ៉ាងក្នងបេសកកម្មការពារជាតិ និងការពារបូរណភាពទឹកដី។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តជម្រាបជូនអំពីស្ថានការជាក់ស្តែងដែលកំពុងកើតមានឡើននាពេលបច្ចុប្បន្ន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តជឿជាក់លើប្រមុខដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេសឯកនៃសន្តិភាព និងជឿជាក់ព្រមទាំងគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធិ ដោយកម្ពុជាចង់បានសន្តិភាព កម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។

ឯកឧត្ដម បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពទាំងអស់សូមកុំជឿលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ និងត្រូវរួបរួមសាមគ្គីគ្នាពីសមរភូមិក្រោយ ដើម្បីគាំទ្រទៅដល់យុទ្ធជនរបសយើងនៅសមភូមិមុខ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូនក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ចំនួន ៧៣ គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ និងថវិកា ១០ម៉ឺនរៀល និងសម្ភារៈរួមមានក្រម៉ា ១ ,សារ៉ុង១ ,សាប៊ូ១កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ