ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម អ៊ាង សុផល្លែត៖ សង្រ្គាមមិនល្អទេសំរាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន
Sun,10 August 2025 (Time 05:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិង លោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួង បរិស្ថានន បានដឹកនាំគណប្រតិភូក្រសួង និងក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងយុវជន ស ស យ ក ក្រសួងបរិស្ថាន បាននាំយកអំណោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅវត្តសុវណ្ណគិរីហៅវត្តឆែប និងប្រគល់អំណោយតំណាងជនភៀសសឹកវត្តដងផ្លិតនិងវត្តកំពង់សង្កែ នៅទីតាំងវត្តឆែប។

មានប្រសាសន៍នៅក្នុងឱកាសនេះ បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលលោក តែងតែគិតគូរជានិច្ច អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជន នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តព្រះវិហារនេះ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សង្រ្គាមមិនល្អទេសំរាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន ។

ឯកឧត្តម លើកឡើងបន្ថែម ជាមួយនិងការលះបង់របស់វីរយុទ្ធជនយើងជួរមុខ ក្រសួងបរិស្ថាន និងក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងបន្តធ្វើយ៉ាងណាប្រឹងប្រែងជួយផ្គត់ផ្គង់ មិនត្រឹមតែស្បៀងអាហារនោះទេ នោងជួយថែក្សាបរិស្ថាន ដើម្បី ដើម្បីអោយសុខភាពរបស់បងប្អូនភៀសសឹកយើងទាំងអស់គ្នាមានសុខភាពល្អ ។

ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា ក្រុមការងារបរិស្ថាន ក៏ដូចជាក្រុមការងារចុះមូលដ្ឋាន និងប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ដែលភៀសសឹកមកទីនោះគឺជាសាច់ឈាមតែមួយ ខ្មែរតែមួយរួបរួមជាមួយគ្នា សុខទុក្ខជាមួយគ្នានេះទី១ ហើយទី២ បងប្អូនដែលត្រូវការស្បៀងអាហារ ត្រូវតែមានជូនបងប្អូនទាំងអស់ គឺរៀបចំជូន ពិសេសបងប្អូនវីរកងទ័ពជួរមុខ ហើយទន្ទឹមនិងនេះដែទី៣ នោះគឺក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការបួងសួងបន់ស្រន់លោកយាយម៉ៅវត្តប្រធាតុបាស្រី ធ្វើយ៉ាងណាអោយបងប្អូនទាំងអស់គ្នា ជាពិសេសវីរកងទ័ព ទទួលបានជោគជ័យលើខ្មាំងសត្រូវ។

យោងតាមរបាយការណ៍របស់អាជ្ញាធរ បានអោយដឹងដា បងប្អូនសឹកនៅខេត្តព្រះវិហារមានចំនួន៩កន្លែង ដោយឡែកប្រជាពលរដ្ឋដែលមកពីស្រុកជាំក្សាន្ត មានចំនួន១៤០០០គ្រួសារ ស្មើរនិង៤៦០០០នាក់ ចំពោះស្រុកឆែបមាន៤កន្លែង ដែលច្រើនជាងគេ ៥០ ភាគរយនៅវត្តពោធិ៍៥០០០ដើម មានរហូតទៅដល់២ម៉ឺននាក់ ស្មើរនិង៥៥៦៣គ្រួសារ។

ក្នុងរយះពេលថ្មីៗនេះបងប្អូនប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានសរុបទាំង៩កន្លែងមាន១៦០០ គ្រួសារ ស្មើរនិង៦៧៥៣នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ