ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល លោកគ្រូអ្នកគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចេញទៅបំពេញបេសកកម្ម ពិនិត្យព្យាបាលជូនដល់ជនភៀសសឹក និងកងកម្លាំងជួរមុខ
Sun,10 August 2025 (Time 01:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 141នាក់)

កំពង់ស្ពឺ៖​ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ទៅបំពេញពេលសកម្មពិនិត្យព្យាបាលជូនជនភៀសសឹក និង បងប្អូនកងកម្លាំងជួរមុខ ខេត្តព្រះវិហារ រយៈពេល ១០ថ្ងៃ។

ឯកឧត្តមបណ្ឌិត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយស្មោះអស់ពីចិត្ត របស់លោកគ្រូអ្នកគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្នុងពេលបំពេញបេសកកម្មត្រូវខិតខំប្រឹងប្រែង នឹងធ្វើឱ្យមានស្នាដៃល្អ ក្នុងការពិនិត្យព្យាបាលជួយដល់ជនភៀសសឹក និងបងប្អូនកងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្ថែមថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រយុទ្ធគ្នា ក្នុងនោះក៏មានបន្តប្អូនយើងទាំងអស់គ្នាដែរ ដែលបានចូលរួមជួយរៀបចំកន្លែងសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាល ជូនប្រជាពលរដ្ឋយើង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ