ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្ត បានទទួលសម្ភារ ស្បៀងអាហារ ពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក។ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោកជំទាវ សរ សាអ៊ុំ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភ អង្ករ ១តោន ទឹកត្រី ៨០យួរ ទឹកសុីអុីវ ៨០កេស សៀង ២៧កេស និងត្រីខ ៥កេស ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បែងចែកជូនដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក នេះជាការរួមចំណែកយ៉ាងសំខាន់សម្រាប់កងកម្លាំងជួរមុខ និងជនភៀសសឹក។សម្ភារ ស្បៀងអាហារ ដែលបានចូលរួមឧបត្ថម្ភនាពេលនេះ ចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់បងប្អូន ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក។ឯកឧត្តមសូមប្រសិទ្ធពរ បវរសួស្តី និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ