(ស្ទឹងត្រែង)៖ ព្រឹកថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារពិសេសប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនិងដោះស្រាយបញ្ហាវិវាទដីធ្លីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅក្នុងភូមិសាស្រ្តចំណុចអូរសេវ៣ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង បានថ្លែងការគោរពស្វាគមន៍អបអរសាទរ និងគោរពអរគុណចំពោះការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហេីយបានចាត់តាំង ឯកឧត្តមណ្ឌិត ប៉ាន់ខែម ប៊ុនថន ឱ្យចុះមកដឹកនាំក្រុមការងារសហការគ្នាដោះស្រាយបញ្ហាក្តៅពាក់ព័ន្ធនឹងវិវាទដីធ្លី និងបញ្ហាព្រៃឈេីក្នុងខេត្តស្ទឹងត្រែង ។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសេីរខ្ពស់ចំពោះស្មារតីនិងឆន្ទៈសាមគ្គីភាពប្រកបដោយការទទួលខុសត្រូវខ្ពស់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង និងបណ្តាអង្គភាពចូលរួមសហការក្នុងបេសកកម្មនេះរួមមាន ៖ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិផ្តល់ដីការពារព្រៃ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហៅកាត់ថា ផ.ក.អ អង្គភាពប្រឆាំងអំពេីពុករលួយ ហៅកាត់ថា ACU និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកនានា ដែលបានរួមគ្នាអនុវត្តការងារទទួលបានលទ្ធផលល្អប្រសេីរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពោលគឺបានដោះស្រាយបញ្ចប់ដោយជោគជ័យគ្រប់បញ្ហាវិវាទនៅក្នុងភូមិសាស្ត្រទីតាំងនោះ ហេីយក៏បានដាក់ផែនការបន្តដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តកំណត់មុខសញ្ញា និងអនុវត្តឱ្យបានជោគជ័យជាបន្តទៀតនូវគ្រប់ការងារដែលបានដាក់ជូននៅក្នុងអង្គប្រជុំនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ