ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ហេង សួរ៖ កត្តាសន្ដិភាពធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិកជំនួសដោយការកាន់កាំភ្លើងក្នុងសមរភូមិ
Sun,06 July 2025 (Time 09:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 127នាក់)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ២ ៤០៩នាក់របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងទៅកាន់សមាជិកថ្មីនាឱកាសនោះ ឯកឧត្តម ហេង សួរ បានលើកឡើងថា កត្តាសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមល្អ បានធ្វើឱ្យយុវជន​កម្ពុជាកាន់ប៊ិកជំនួស​ដោយការកាន់កាំភ្លើងប្រយុទ្ធក្នុងសមរភូមិ។

ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា៖«បើគ្មានសន្ដិភាពទេនោះបងប្អូនទាំងអស់នឹងមិនអាចស្លៀកពាក់ស្អាតបាត គ្មានឱកាសសិក្សារៀនសូត្រ គ្មានឱកាស​ចូលរួមក្នុងកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ហើយគ្មានឯកសណ្ឋានល្អៗសម្រាប់ស្លៀកពាក់ដូចពេលនេះទេ រីឯប៊ិកដែលប្អូនៗកំពុងកាន់នេះ គឺមិនមែន​ជាប៊ិកទេ គឺប្រហែលជាកាំភ្លើងដែលប្អូនៗត្រូវកាន់ជំនួសដោយប៊ិក ប្អូនៗសព្វថ្ងៃអាចដេកនៅលើគ្រែមានបន្ទប់ ប៉ុន្ដែបើគ្មានសន្ដិភាព ប្អូនៗអាចទៅដេកនៅត្រង់សេ ឬដេកក្នុងព្រៃផងដែរ»។

បន្ថែមលើនេះ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ក្រោមការដឹកនាំ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប បានធ្វើឱ្យគណបក្ស​ប្រជាជនកម្ពុជា​មានហេ​ដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំគ្រប់ជាន់ថ្នាក់ សាមគ្គីផ្ទៃក្នុង មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការដឹកនាំគណបក្សពោរពេញទៅដោយសមត្ថភាព ចក្ខុវិស័យវែងឆ្លាយ​ដែល​ដឹកនាំប្រជាជាតិឈានដល់ការរីកចម្រើន និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបចង់បាន។

ទន្ទឹមនឹងនោះ ឯកឧត្តម ហេង សួរ បានជំរុញឱ្យសមាជិក សមាជិកាថ្មីទាំងអស់បន្តចូលរួមសាមគ្គីគ្នា ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ