ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា
Thu,31 July 2025 (Time 09:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 197នាក់)

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងរយៈពេល ០៣ថ្ងៃ ក្នុងគោលបំណង៖
– ការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា
– ពិគ្រោះ​យោបល់​ និង​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​ សម្រាប់ការ​វាយតម្លៃ​ស្ថានភាពសុខភាព​ផ្លូវ​ចិត្ត​ នៅកម្ពុជា​
– ចែករំលែកបទពិសោធន៍ ស្ដីពីការអន្តរាគមន៍ឆ្លើយតបនឹងជំងឺផ្លូវចិត្តកន្លងមក​

ក្នុងឱកាសនោះដែរ​ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីចំណុចមួយចំនួនសម្រាប់ជាធាតុចូលក្នុងការពិគ្រោះយោបល់៖
១.​ ភាពជាអ្នកដឹកនាំ នៃសុខភាពផ្លូវចិត្ត (Mental health leadership)​ឬសុខភាពផ្លូវចិត្តសាធារណៈ (Public mental health)
២.​ ការគ្របដណ្តប់សេវាសុខភាពផ្លូវចិត្ត និង​ ការធ្វើសមាហរណ​កម្ម​
៣.​ ការអភិវឌ្ឍធនធានមនុស្សផ្នែកសុខភាពផ្លូវចិត្ត ធានាការថែទាំព្យាបាល
៤.​ ការចូលរួម​ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង​អជ្ញាធរ​មូលដ្ឋាន​
៥.​ លើកកម្ពស់ការស្រាវជ្រាវ ផ្នែក​សុខភាពផ្លូវចិត្ត
៦.​ រៀបចំ​ និង​អភិវឌ្ឍន៍ឌីជីថលកម្ម (Digitalization) និង​នុវានុវត្ត​។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ​ អគ្គនាយក​ ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ តំណាងអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត មន្ទីរពេទ្យជាតិ តំណាងអង្គការសុខភាពពិភពលោកក្នុង​តំបន់​ ប៉ាស៊ីហ្វិក​ និង​គណៈប្រតិភូ​ ដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ហួង ត្រាន់ (Houng Tran) លោក​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ អង្គការ​អន្តរជាតិ​ និង​សិក្ខា​កាម​អញ្ជើញ​មកពី​អង្គភាព​ រាជធានី ​ខេត្ត​ សរុបចំនួន ៣០០នាក់។

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ