ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ស្រ្តីកម្ពុជា ក៏ដូចបុរស គឺស្រលាញ់សន្តិភាព, តាំងពីអតីតកាលមក កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមរាប់ទសវត្សរ៍មកហើយ វិនាសកម្មនៃសង្រ្គាមគឺប៉ះពាល់ដល់មនុស្សគ្រប់វ័យ មិនថាចាស់ក្មេង ស្រ្តីឬបុរសនោះឡើយ ហើយភាគច្រើនស្រ្តី និងកុមារ ច្រើនតែរងគ្រោះជាជនភៀសសឹកដោយសង្រ្គាម។ថ្លែងក្នុងពិធីបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ, លោកស្រីរដ្ឋមន្ត្រីបន្ថែមថា កម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិបន្តសម្រេចបាននូវកិច្ចអភិវឌ្ឍន៍ ជាបន្តបន្ទាប់ និងមានភាពរីកចម្រើនខ្ពស់លើគ្រប់វិស័យ ក្នុងបរិការណ៍នៃសុខសន្តិភាពយូរអង្វែង។ សម្តេចធិបតីជាតួអង្គដ៏ឆ្នើមបំផុតក្នុងសមរភូមិការទូត ដែលនាំមកនូវបទឈប់បាញ់ នាំមកនូវសន្តិភាពសារជាថ្មីម្តងទៀតដល់ប្រជាជាតិទាំងមូល។លោកស្រីមានប្រសាសន៍ ដែរថា ថ្ងៃនេះក្រសួងកិច្ចការនារី បានសម្រេចបន្តការរៀបចំកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ទោះបីស្ថិតក្នុងកាលៈទេសៈដែលយើងទើបតែមានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងប្រទេសជិតខាង ដោយសារយើងចង់បង្ហាញថា កម្ពុជាជាប្រទេស ដែលស្រលាញ់សន្តិភាព ប្រជាពលរដ្ឋគ្រប់រូបស្រលាញ់ និងចង់បានសន្តិភាព ហើយស្ត្រី និងបុរសគឺជា តួអង្គដ៏ចម្បងក្នុងកិច្ចការថែរក្សាសន្តិភាពនេះ។ជាងនេះទៀត កិច្ចសន្ទនាថ្ងៃនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ពាក់ព័ន្ធនឹងការចូលរួមរបស់ស្រ្តី ក្នុងដំណើរការកសាង និងថែរក្សាសន្តិភាព ប្រកបដោយចីរភាព ដើម្បីវិបុលភាពសម្រាប់សង្គមជាតិទាំងមូល។យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ស្រ្តីមានតួនាទីក្នុងការកសាងសន្តិភាព រាប់តាំងពីអ្នកសម្របសម្រួល និងអ្នកចរចារសន្តិភាព អ្នកតស៊ូមតិដើម្បីសន្តិភាព ការកសាងឡើងវិញក្រោយសង្រ្គាម លើកកម្ពស់ ការអប់រំស្តីពីសន្តិភាព និងជាតួអង្គដ៏ចម្បងក្នុងការស្វែងរកដំណោះស្រាយនៃបញ្ហាជម្លោះនានាទាំងក្នុងតំបន់ និងសកលលោក ព្រមទាំងជាធាតុផ្សំយ៉ាងសំខាន់ដើម្បីថែរក្សាសន្តិភាពឱ្យ មានភាពឋិតថេរគង់វង្សយូរអង្វែង។ វត្តមានរបស់ស្រ្តីក្នុងដំណើរការកសាងសន្តិភាព មិនត្រឹមតែបង្កើនប្រសិទ្ធភាពនៃដំណើរការនេះប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកធានាថាតម្រូវការរបស់សហគមន៍ ជាពិសេសស្រ្តី និងកុមារត្រូវបានយកចិត្តទុកដាក់គិតគូរ និងដោះស្រាយ។ ការជំរុញ និងបង្កបរិយាកាសអំណោយផល ឱ្យមានការចូលរួមរបស់ស្ត្រីក្នុងដំណើរការកសាងសន្តិភាពនៅគ្រប់កម្រិត ចាប់តាំងពីកម្រិតមូលដ្ឋានរហូតដល់ការចរចាកម្រិតខ្ពស់ គឺជាកត្តាសំខាន់ដើម្បីធានាសន្តិភាពយូរអង្វែង ប្រកបដោយសមធម៌ និងបរិយាប័ន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ