ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង បានដង្ហែក្បួន ដើម្បីគោរពវិញ្ញាណក្ខ័ន្ធចំពោះវីរៈយុទ្ធជន ដែលបានពលីជីវិតនៅលើសមរភូមិ និងដឹងគុណចំពោះវីរភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា
Wed,30 July 2025 (Time 03:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 152នាក់)

(បាត់ដំបង)ប្រជាពលរដ្ឋ ក្មេងចាស់ ប្រុស ស្រី រួមជាមួយព្រះសង្ឃយ៉ាងច្រើនកុះករ នៅខេត្តបាត់ដំបង បានរៀបចំជាក្បួនដង្ហែដើរតាមដងផ្លូវអមសង្ខាងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដើម្បីសំដែងនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពជាតិកម្ពុជាក្នុងកិច្ចការពារទឹកដី ព្រមទាំងការគោរពវិញ្ញាណក្ខ័ន្ធចំពោះវីរៈយុទ្ធជន ដែលបានពលីជីវិតនៅលើសមរភូមិ ក្នុងពេលប្រយុទ្ធជាមួយពួកទាហានថៃ ដែលបានចូលឈ្លានពានបូរណភាពទឹកដីនៅតំបន់ព្រំដែន បានធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

្នអ្នកស្រីកែវ ហ្ស៊ូលី និងលោក ប្រាក់ សុថារ័ត្ន នៅក្រុងបាត់ដំបង បានបញ្ជាក់ទាំងទឹកភ្នែករលីងលោង ថា ពួកគាត់ស្ទើរតែទប់ចិត្តមិនបានទេ បន្ទាប់ពីបានឃើញនូវការលះបង់របស់វីរៈកងទ័ពជាតិកម្ពុជាទាំងអស់ និងសូមគោរពដល់ពួកគាត់ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បើទោះបីជាស្ថិតក្នុងស្ថានភាពមានភ្លៀង ផ្គររន្ទះ ខ្យល់ត្រជាក់ រងារក្ដៅយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែជម្នះដើម្បីការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលវីរភាពដ៏អង់អាចនេះ នឹងស្ថិតក្នុងចិត្តប្រជាពលរដ្ឋខ្មែរយើងជាដរាបមិនអាចបំភ្លេចបានឡើយ ។

លោក Rick Kh គោប្រាក់ ក៏ជាអ្នករស់នៅខេត្តបាត់ដំបង បានសំដែងនូវការចូលរួមសោកស្តាយចំពោះការធ្វើពលីជីវិតរបស់វីរៈយុទ្ធជន និងអរគុណចំពោះកងទ័ពជាតិកម្ពុជាទាំងអស់ ដែលបានតស៊ូនៅលើសមរភូមិ ដើម្បីការពារទឹកដីមិនឲ្យបាត់បង់ ហើយសង្ឃឹមថា ប្រទេសជាតិយើងចាប់ពីពេលនេះទៅនឹងទទួលបាននូវសន្តិភាពមិនមានសង្រ្គាមទៀតនោះទេ ។

ព្រះតេជគុណ ធឿន ចាន់កុម្ភៈ និមន្តមកពីវត្តកំផែង ក្រុងបាត់ដំបង មានសង្ឃដីការថា ការនិមន្តមកកាន់ទីនេះ គឺដើម្បីសំដែងនូវការដឹងគុណចំពោះយុទ្ធជន ដែលបានពលីជិវិតរបស់ពួកគាត់ ក្នុងបុព្វហេតុការពារជាតិ នៅលើសមរភូមិរយៈពេលប៉ុន្មានថ្ងៃកន្លង គឺពិតជាមានគុណយ៉ាងក្រៃលែង នៃការលះបង់របស់ពួកគាត់ចំពោះជាតិ មាតុភូមិ ។

ទាំងប្រជាពលរដ្ឋ ទាំងព្រះសង្ឃ បានសំដែងនូវមោទនភាពចំពោះវីរៈកងទ័ពជាតិកម្ពុជា ព្រមទាំងបានចាត់ទុកថា ជាវីរៈបុរសដ៏អស្ចារ្យរបស់ប្រជាជាតិកម្ពុជា និងសូមអរគុណចំពោះវីរៈភាដ៏អង់អាចក្លាហា ក្នុងការប្រយុទ្ធការពារទឹកដី ដោយមិនខ្លាចបាត់បង់អាយុជីវិត ដើម្បីរក្សាឱ្យបាននូវបូរណភាពទឹកដីដ៏ថ្លៃថ្លានៃយើង និងដើម្បីសុខសន្តិភាព ព្រោះពួកលោកយល់ច្បាស់ណាស់អំពីសោកនាដកម្ម ដែលកើតចេញពីសង្គ្រាមនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ