ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកនាំពាក្យរដ្ឋាភិបាល៖ គំនិតផ្តួចផ្តើមស្តីពីបទឈប់បាញ់ របស់លោក ដូណាល់ ត្រាំ សម្រាប់ជម្លោះកម្ពុជា-ថៃ ជាសញ្ញាវិជ្ជមាន
Sun,27 July 2025 (Time 10:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា គំនិតផ្តួចផ្តើមស្តីពីបទឈប់បាញ់ របស់លោក ដូណាល់ ត្រាំ សម្រាប់ជម្លោះកម្ពុជា-ថៃ ជាសញ្ញាវិជ្ជមាន ហើយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា ថៃនឹងមិនផ្លាស់ប្តូរជំហរដែលបានព្រមព្រៀងគ្នានេះដូចពេលនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្របសម្រួល ហើយអនុវត្តឱ្យបានឆាប់។

ឯកឧត្ដមបានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនារវាងសម្តេចបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ គឺលោកមិនចងឃើញមានការប្រយុទ្ធគ្នាដែលនាំឱ្យមានមនុស្សស្លាប់ច្រើន និងរបួសទាំងសង្ខាងដោយគិតទាំងកងទ័ព និងប្រជាជនស៉ីវិលនោះទេ។ ដូច្នេះ ហើយបានជាប្រធានាធិបតី សហរដ្ឋអាមេរិក បានបញ្ជាក់ថាលោកតែងតែខិតខំសម្របសម្រួលដើម្បីបញ្ចប់ដោយជោគជ័យនៃការប្រយុទ្ធគ្នានៅតាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។

ពាក់ព័ន្ធនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើដែនអធិបេតេយ្យភាពកម្ពុជា, ត្រូវបានឯកឧត្ដម ប៉ែន បូណា ស្រង់សម្តីលោកប្រធានាធិបតីអាមេរិក ថា លោកចង់ឃើញការឈប់បាញ់គ្នាភ្លាមៗ ហើយនឹងចង់ឃើញសន្តិភាពកើតមានរវាងប្រទេសកម្ពុជា និងថៃ។ ជាការឆ្លើយតបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានបញ្ជាក់ពីជំហរយ៉ាងច្បាស់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ថា កម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះសម្តេចក៏ធ្លាប់បានបញ្ជាក់ជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី២៤ កក្កដា កន្លងទៅនេះ។

ឯកឧត្ដម ប៉ែន បូណា បានបញ្ជាក់ថា ជំហររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺចង់បានសន្តិភាព និងមិនចង់ឱ្យមានការផ្ទុះអាវុធជាមួយប្រទេសណាមួយនោះទេ។ កក្តាសុខសន្តិភាព គឺជាជំហរយ៉ាងដាច់ខាតរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែងចង់បាន។

ឯកឧត្ដម ប៉ែន បូណា បានគូសបញ្ជាក់ថា “សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជូនដំណឹងទៀតថា ជាដំណឹងមួយដែលល្អ បន្ទាប់ពីមានកិច្ចសន្ទនារវាងសម្តេច និងឯកឧត្តម ប្រធានាធិបតី ដូ ណាល់ត្រាំ ឯកឧត្តម ប្រធានាធិបតី អាមេរិក ក៏ទូរស័ព្ទទាក់ទងជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ ដើម្បីដាក់សំណើដូចគ្នា ហើយឯកឧត្តម ដូណាល់ ត្រាំ បានជូនដំណឹងមកសម្តេចបវរធិបតី វិញថា ភាគីថៃ បានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ហើយសម្តេចសង្ឃឹមថាភាគីថៃ នឹងមិនកែប្រែជំហរមួយនេះដូចដែលខ្លួនបានធ្វើកាលពីថ្ងៃទី២៤ ខែកក្កដា ដែលបានព្រមព្រៀងសន្យាជាមួយ Anwar Ibrahim នោះទេ”។

ឯកឧត្ដម ប៉ែន បូណាបានបន្តថា ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូនឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អោយបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឱ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ