ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងផែនការ និងរដ្ឋបាលខេត្តបាត់ដំបង បើកសិក្ខាសាលាស្ដីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ
Tue,22 July 2025 (Time 06:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 129នាក់)

បាត់ដំបង៖ ក្រសួងផែនការ និងរដ្ឋបាលខេត្តបាត់ដំបង បើកសិក្ខាសាលាស្ដីពីការជំរុញប្រើប្រាស់ទិន្នន័យចំហរ និងទិន្នន័យធំ ក្រោមអធិបតីភាពឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។សិក្ខាសាលានេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងផ្ដល់ឱ្យមន្ត្រីរាជការនៃមន្ទីរ ស្ថាប័នពាក់ព័ន្ធទាំងអស់ទទួលបាន នូវបទពិសោធន៍ថ្មីនៃការប្រមូលទិន្នន័យផ្លូវការតាមរយៈការប្រើប្រាស់ប្រភពទិន្នន័យធំក្រៅពីការធ្វើជំរឿន និងអង្កេតដើម្បីប្រមូលទិន្នន័យស្ថិតិដែលជាសក្តានុពលថ្មីបំផុតនៃសម័យសង្គមឌីជីថលដែលស្របទៅនឹង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ គោលនយោបាយ រាជរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។

ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា កម្ពុជាត្រូវខិតខំសម្រេច “បរិវិវត្តកម្មឌីជីថល” ឱ្យខាងតែបានទើបអាច ប្រែក្លាយសេដ្ឋកិច្ច-សង្គមកម្ពុជាទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់បាន។ក្នុងន័យនេះ មន្ទីរ អង្គភាពទទួលបន្ទុកអនុវត្ត ត្រូវសហការគ្នាជាធ្លុងមួយ ដោយមានការសម្របសម្រួល និងការពង្រឹងកិច្ច សហប្រតិបត្តិការអន្តរស្ថាប័នក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្មបំផុតដើម្បីធានាបាននូវការសម្រេចបាន នូវគោលបំណងគោលនយោបាយគន្លឹះដែលបានកំណត់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់មន្ទីរ អង្គភាព មន្ត្រីរាជការ និងសិក្ខាសាលាទាំងមូលត្រូវប្រឹង ប្រែងសិក្សាស្វែងយល់បន្ថែម និងយកចិត្តទុកដាក់សិក្សារៀនសូត្រឱ្យបានម៉ត់ហ្មត់ ព្រមទាំងសិក្សាឱ្យបាន ស៊ីជម្រៅអំពីការប្រើប្រាស់ទិន្ន័យបើកចំហ និងទិន្នន័យធំនេះឱ្យបានយល់កាន់តែច្បាស់ស្របតាមបច្ចេកវិទ្យា ទំនើប និងបរិវិវត្តកម្មឌីជីថល។

ឯកឧត្តម រិន វីរៈ ថ្លែងឱ្យដឹងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីបញ្ជ្រាបចំណេះដឹងជាចម្បងអំពីការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យសម្រាប់ស្ថិតិផ្លូវការដែលមានលក្ខណៈឌីជីថល ឬតាមប្រព័ន្ធបណ្តាញអ៊ីនធឺណិត។ សិក្ខាកាមនឹងយល់ដឹងអំពីការវិវត្តនៃប្រមូលទិន្នន័យស្ថិតិដែលមានការរីកចម្រើននាពេលបច្ចុប្បន្ន ឱកាសនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ និយមន័យទិន្នន័យធំ និងបានអនុវត្តនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ស្ថិតិទេសចរណ៍ និងសម្រាប់ ស្ថិតិសន្ទស្សន៍ថ្លៃទំនិញ ស្ថិតិផ្លូវការផ្សេងៗទៀតដែលធ្វើបទបង្ហាញដោយក្រុមការងារបច្ចេកទេសរបស់វិទ្យាស្ថានជាតិស្ថិតិ និងការប្រើប្រាស់ទិន្នន័យបើកចំហ សម្រាប់ជាធាតុចូលក្នុងការធ្វើសេចក្តីសម្រេចចិត្ត និង រៀបចំគោលនយោបាយផ្សេងៗផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើម្បីពង្រឹងសមត្ថភាព វិទ្យាស្ថានជាតិស្ថិតិជាស្ថាប័នស្ថិតិជាតិរបស់រាជរដ្ឋាភិបាលដើរតួនាទីស្នូលក្នុងការផលិតទិន្នន័យ ស្ថិតិផ្លូវការប្រកបដោយគុណភាព ភាពជឿជាក់ និងទាន់ពេលវេលា ដោយបានលើកកម្ពស់វិទ្យាស្ថានជាតិស្ថិតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័តដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃថវិការបស់ក្រសួងផែនការ។ វិទ្យាស្ថានជាតិស្ថិតិ ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយដែលជាអង្គការដឹកនាំខ្ពស់បំផុត និងមានបេសកកម្ម តម្រង់ទិសការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងាររបស់វិទ្យាស្ថានជាតិស្ថិតិ។ វិទ្យាស្ថានជាតិស្ថិតិមានអាណាព្យាបាលពីរ គឺក្រសួងផែនការ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ