ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥១៨២ករណី ឃាត់ខ្លួន ១៣ ៤៥២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១ ៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩ ១២៩.៣៥គីឡូក្រាម រួមនឹងមធ្យោបាយសម្ភារៈ វត្ថុតាងមួយចំនួនទៀត។យោងតាមរបាយការណ៍ដែលបង្ហាញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានយុទ្ធនាការ បានឲ្យដឹងថា ក្នុងចំណោមលទ្ធផលដែលបានបង្ក្រាបនោះរួមមាន៖- ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់ខ្លួន ៦,០៧៩នាក់- ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់- ករណីដាំដុះដំណាំកញ្ឆា ៧ករណី ឃាត់ខ្លួន៨នាក់- ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ៩ករណី ឃាត់ខ្លួន៣២នាក់- បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៦ករណី ឃាត់ខ្លួន២៦នាក់- ករណីប្រើប្រាស់ ២ ០៥៦ករណី ឃាត់ខ្លួន៧ ២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន ៦០១នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន ៦ ០៨៤នាក់ និងធ្វើកិច្ច សន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។ដោយឡែកអនុវត្តដីកា ឃាត់ខ្លួនបានចំនួន៣៣៦នាក់/៤០៧ដីកា។ ចំពោះករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំនួន ៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងចំនួន១១នាក់ ខ្សែរយៈបណ្តាញចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ ១,៨២៨គីឡូក្រាម និងសារធាតុគីមីផ្សំសរុបប្រមាណ១៨,៦១០ គីឡូក្រាម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ