ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤
Thu,10 July 2025 (Time 11:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីទ្រទ្រង់ទៅដល់ដំណើរការនៃការវិវត្តការកសាងរដ្ឋប្រជាជាតិរឹងមាំមានភាពជឿនលឿនមានភាពទន់និងសម្រេចរាល់ឧបសគ្គនិងបញ្ហាប្រឈមនានានិងក្នុងដំណើរការទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់ខ្លួនការបណ្ដុះគំនិតបង្កើតគោលការណ៍នីតិរដ្ឋគុណតម្លៃនៃការគោរពច្បាប់ដោយផ្អែកលើប្រព័ន្ធច្បាប់ដោយមានការឯកភាពប្រសិទ្ធភាព គតិភាពឧត្តមមានុភាពសន្តិសុខគតិយុត្តិគឺមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងកំណែតម្រង់ច្បាប់នេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកំណត់ចក្ខុវិស័យរបស់គណៈកម្មការដឹកនាំកែទម្រង់ច្បាប់ឲ្យធ្វើជានិម្មាបនិកប្រព័ន្ធច្បាប់នីតិរដ្ឋស្របតាមគុណតម្លៃ ប្រវត្តិសាស្ត្រកម្ពុជាផងនិងគុណតម្លៃជាសាកលផង។ ដើម្បីសម្រេចនូវគុណតម្លៃដ៏ថ្លៃថ្លានេះគណៈកម្មការដឹកនាំកំណែទម្រង់ច្បាប់ត្រូវបំពេញបេសកកម្មដ៏មានតម្លៃ៤គឺ ទី១យុទ្ធសាស្ត្រគន្លឹះទី១ ដឹកនាំ និងសម្របសម្រួលចងក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី២ ដឹកនាំ និងសម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព និងប្រសិទ្ធ ភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ គន្លឹះទី៤ ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌ ដោះស្រាយវិវាទគតិយុត្ត និងការពារនីត្យានុកូលភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថាដើម្បីសម្រេចបាននូវវិធានការទាំងបួនខាងលើនេះសម្ដេចបានលើកទឹកចិត្តដល់ក្រសួងស្ថាប័ននិងដៃគូអភិវឌ្ឍន៍វិស័យឯកជនតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមចំណែកសកម្មអន្តរសកម្មបុរេសកម្មស្របតាមមុខងារនិងភារកិច្ចជាធរមាន។និងក្របខ័ណ្ឌជាយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឈានទៅសម្រេចលទ្ធផលជាក់ស្ដែងជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋវិនិយោគិននិងវិស័យឯកជនមកលើប្រព័ន្ធច្បាប់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ