(បាត់ដំបង)នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកម្លាំងកងពលតូចថ្មើរជើងលេខ៥២ កងការពារព្រំដែនលេខ៥០២ ផ្នែកសឹករងសំឡូត និងវរសេនាតូចនគរបាលការពារព្រំដែនលេខ៣១០ និង៨២៣ ដែលជាអង្គភាពឈរជើងការពារបូរណភាពដែនដី និងភូមិសាស្រ្តក្នុងស្រុកសំឡូត។ ព្រមទាំងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ចន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានស្ថាប័ន មន្ទីរ អភិបាលក្រុង-ស្រុក ជាប្រតិភូអមដំណើរ។ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូអញ្ជើញមកនេះ គឺបាននាំយកអំណោយជាស្បៀងអាហារជាច្រើន សម្រាប់ផ្តល់ជូនកងកម្លាំងទាំងអស់ដែលបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន នេះបានបង្ហាញពីការយកចិត្តទុកដាក់ រួមចំណែកសម្រាលការលំបាករបស់កងកម្លាំងពីសំណាក់សមរភូមិក្រោយជួយសមរភូមិមុខ សម្រាប់បំពេញបន្ថែម ដើម្បីបម្រើលើការងារការពារជាតិ។ក្រោយពីបានស្តាប់មតិស្វាគមន៍ និងរបាយការណ៍របស់លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២រួចមក ឯកឧត្តមអភិបាលខេត្ត បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើរទៅកងកម្លាំងទាំងអស់ ត្រូវប្រកាន់ខ្ជាប់ និងគាំទ្រចំពោះគោលគំនិតដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកិត្តិបណ្ឌិតស្នេហាជាតិដ៏មោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រស្តីពីការនាំយក បញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយប្តេជ្ញាយកអស់ស្មារតី មនសិការ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីពេញលេញរបស់កម្ពុជា ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ អោយបានរឹងមាំដាច់ខាត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ