ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ស សុខា រំលេចវីរភាពសម្ដេចតេជោ និងសម្ដេចធិបតី ពេលផ្ដល់អនុសាសន៍ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ
Sun,29 June 2025 (Time 09:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 154នាក់)

ភ្នំពេញ៖ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលេចអំពីវីរភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពានបង្កឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែជាអគ្គុមគ្គុទេសនយោបាយដឹកនាំរបស់កម្ពុជាប៉ុណ្ណោះទេ សម្ដេចតេជោ ក៏ជាឥស្សរជនកំពូលរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពិសេសការអនុវត្តនយោបាយឈ្នះឈ្នះ ការរក្សាសន្តិភាពនិងអភិវឌ្ឍន៍ជាតិ ព្រមទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុខដុមរបស់ពិភពលោក។

ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចនូវខ្លឹមសារជំនួបជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្តេ កាលពីពេលថ្មីៗនេះ ដោយឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថា ថ្វីដ្បិតកម្ពុជា មិនមែនជាប្រទេសស្ថាបនិកបង្កើតអាស៊ានដំបូងគេ ប៉ុន្តែប្រទេសកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូលមួយនៅអាស៊ាន ដែលទីម័រ ចាត់ទុកជាបិតាអាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទីម័រ ក៏បានបង្ហើបអំពីផែនការមួយរបស់ជាតិ គឺបន្ទាប់ពីក្លាយជាសមាជិកអាស៊ាន ទីម័រ នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា ហើយកាន់តែពិសេសទៀតនោះ រដ្ឋាភិបាលទីម័ របានសម្រេចរួចរាល់ហើយ ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់និងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ដោយឡែកក្នុងកាលៈទេសៈដែលមានការប្រឈមមុខតទល់ជាមួយអំពើឈ្លានពានបង្កហេតុឥតឈប់ឈររបស់ថៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៅកាន់អង្គពិធីថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំជាតិប្រកបដោយប្រតិភាពឈ្លាសវៃ និងដាក់ចេញយុទ្ធសាស្ត្រប្រកបដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ការពារកិត្តិយសជាតិ និងប្រជាជន ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដោយប្រើទាំងនយោបាយការទូត ទ្វេរភាគី យន្តការអន្តរជាតិ និងការប្រុងជើងការណ៍ ប្រកបដោយភាពអង់អាច នៃកងកម្លាំងការពារខ្សែបន្ទាត់ព្រំដែន ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន។

ភ្ជាប់នឹងការគូសរំលេចអំពីវីរភាពសម្ដេចតេជោ និងការដឹកនាំរាជរដ្ឋាភិបាលរបស់សម្ដេចមហាបវរធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាល របស់រដ្ឋបាល និងមន្ត្រីគ្រប់ថ្នាក់ចំណុះស្រុកបាភ្នំ ជាពិសេសកិច្ចការពារសន្តិភាព ធានាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធានាប្រក្រតីភាព និងគុណភាពនៃសេវាសាធារណៈ ដើរទន្ទឹមគ្នានឹងការអភិវឌ្ឍមូលដ្ឋាន ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេសការអភិវឌ្ឍធនធានមនុស្ស តាមគ្រប់មធ្យោបាយ និងគ្រប់កម្រិត ភ្ជាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គ្រប់ផែនការសកម្មភាពរបស់រដ្ឋបាលស្រុកបាភ្នំក្ដី អង្គភាពចំណុះ រួមទាំងក្រុមការងារគាំទ្រ ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ គឺត្រូវតែផ្សារភ្ជាប់ទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងបង្កើតឱ្យមានសកម្មភាពចូលរួមគាំទ្រ និងជួយជ្រោមជ្រែងពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់ ដោយប្រកាន់ខ្ជាប់នៅគោលការណ៍គ្រឹះ ៣ គឺសកម្មភាពដែលត្រូវអនុវត្ត ការត្រួតពិនិត្យតាមដាន ការវាយតម្លៃ និងតម្រង់ទិសបន្ថែម៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ