ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ដាក់បទបញ្ជាម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ចដើម្បីការពារសត្រូវ និងវាយបកសត្រូវដែលឈ្លានពានដែនអធិបតេយ្យកម្ពុជា
Thu,26 June 2025 (Time 06:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 290នាក់)

ភ្នំពេញ៖ក្នុងឯកសណ្ឋានកងទ័ព សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់បំផុត ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ចដើម្បីការពារសត្រូវ និងវាយបកសត្រូវដែលឈ្លានពានដែនអធិបតេយ្យកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលជាមួយកងទ័ពជួរមុខនៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ ប៉ុន្ដែក៏មិនអាចឈរឱបដៃមើលប្រទេសណាមកឈ្លានពានកម្ពុជាបានដាច់ខាត។

សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនចង់ធ្វើសង្គ្រាមទេ តែយើងត្រូវបង្ខំចិត្តធ្វើសង្គ្រាម នៅពេលមានការឈ្លានពានបានមកដល់ ដូច្នេះកម្លាំងទាំងអស់ត្រូវត្រៀមរៀបចំខ្លួន។

លើកនេះយើងមិនត្រឹមតែការពារខ្លួនទេ យើងប្រើសិទ្ធិការពារខ្លួនផង និងយើងវាយបកផង»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជាចង់បានសន្ដិភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ចង់រួមរស់នៅជាមួយក្រុមគ្រួសារ ប៉ុន្ដែជម្លោះរបស់ប្រទេសជិតខាងគ្នាឯង តែបានបញ្ជូនជម្លោះមកជាមួយកម្ពុជា ដូច្នេះកម្ពុជាមិនអាចទទួលយកបាននូវការប្រមាថ ឬការឈ្លានពានមួយបានទេ។

កម្ពុជា គឺជាតិសាសន៍ថ្លៃថ្នូរ ហើយមិនឈ្លានពានប្រទេសគេ ប៉ុន្ដែមិនឱបដៃឲ្យគេឈ្លានពានយើងដែរ។

បុរសខ្លាំងកម្ពុជា ដែលធ្លាប់ហែលឆ្លងគ្រប់សមរភូមិ ដោយរកជីវិតធ្វើដើមទុនរំដោះប្រទេសចេញពីភ្លើងសង្គ្រាម នាំមកនូវសន្ដិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នឹងអនុវត្តនូវភារកិច្ចដែលត្រូវបានប្រគល់ដោយបញ្ជាការគ្រប់ជាន់ថ្នាក់ឲ្យបានគត់មុត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ