បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។ក្នុងកិច្ចការព្រំដែន ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តតាមដានសភាពការណ៍បន្តទៀតដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ ។ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាការរៀបចំព្រឹត្តការណ៍ផ្លែឈើបាត់ដំបង ២០២៥ នៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ជាឱកាសដ៏សាកសមក្នុងលើកកម្ពស់ផលិតផល ផ្លែឈើក្នុងខេត្ត និងគាំទ្រការបង្ករបង្កើនផលដំណាំរបស់កសិករ ក្នុងពេលកំពុងមានបញ្ហាព្រំដែន។ក្នុងឱកាសរៀបចំព្រឹត្តការណ៍ផ្លែឈើបាត់ដំបង ២០២៥នេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចចូលរួមដើម្បីបង្ហាញពីការគាំទ្រផលិតផលក្នុងស្រុក ជួយផ្សព្វផ្សាយពីផលិតផលដែលផលិតបាន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានបន្តណែនាំដល់ក្រុមការងារបន្តដាំកូនឈើ ក្នុងយុទ្ធនាការ«ផ្ទះ១ខ្នង ដើមឈើ១ដើម»បន្តទៀត ដើម្បីលើកសោភ័ណភាពទីក្រុង ទីប្រជុំជន ក្នុងខេត្តបាត់ដំបង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ