ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការចូលរួមផ្តល់អំណោយរបស់សប្បុរសជន ជាការចូលរួមចំណែកគាំទ្រការពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំថែមទៀត ក្នុងស្មារតីរួបរួមខ្មែរតែមួយ
Fri,20 June 2025 (Time 10:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការចូលរួមឧបត្តម្ភគាំទ្រ ជាសម្ភារៈ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ ពីបណ្តាសប្បុរសជន និងក្រុមហ៊ុននានាក្នុងវិស័យឯកជន សម្រាប់ចែកជូនដល់កងទ័ពជួរមុខ គឺជាការផ្សារភ្ជាប់រវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា។

នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសទទួលអំណោយថ្នាំពេទ្យពី មូលនិធិគីណាល់ យកមកប្រគល់ជូនដោយលោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថ ប៉េប៉េអឹម ជាតំណាងឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

អំណោយរបស់មូលនិធិគីណាល់ ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះមានឱសថប៉េប៉េអឹម និងប៉េប៉េអឹមត្រេត ចំនួនប្រាំពីរមុខរួមមានឱសថ KINAL សម្រាប់បំបាត់ការឈឺចុកចាប់, RHINEX ថ្នាំបំបាត់ផ្តាសាយ, CALSEPTINE ថ្នាំបៀមបំបាត់ការឈឺក, CALTOU ថ្នាំបំបាត់ក្អកស្ងួត, DIARYL ថ្នាំបំបាត់ការរាករូស, B-VIT FORT ជាបណ្តុំវីតាមីន B1 B6 B12 និង VITASCORBOLBOOST ជាវីតាមីនជំនួយកម្លាំង សរុបចំនួន ៣៣៩១ ប្រអប់/ដប។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវការអរគុណដល់មូលនិធិគីណាល់ ដែលបានផ្តល់ថ្នាំពេទ្យដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅផ្តល់ជូនកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ,។

លោក តិច ស៊ីម៉ូ តំណាងមូលនិធិគីណាល់ និងសហគ្រាសផលិតឱសថ ប៉េប៉េអឹម បានគូសបញ្ជាក់ថា ការផ្តល់នូវថ្នាំពេទ្យព្យាបាលជំងឺជូនទៅបងៗកងទព័នៅតំបន់ជួរមុខ គឺជាការចូលរួមចំណែកគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងឈរនៅជើងនៅជួរមុខតំបន់ប្រាសាទព្រះវិហារ ពិសេសបង្ហាញពីការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរ:ភាព ទឹកចិត្តស្នេហាជាតិ និងស្មារតី លះបង់ របស់កងទ័ពប្រកបដោយឆន្ទៈមោះមុត បំផុត ក្នុងកិច្ចការពារជាតិ មាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ