ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ស សុខា និងនាយកអង្គការ UNICEF វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ
Thu,19 June 2025 (Time 05:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 151នាក់)

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដ ម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយវិជ្ជមានជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង UNICEF និងក្រសួងមហាផ្ទៃ។

ឯកឧត្ដ ម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលតែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានម នុស្ស និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានកោតសរសើរនូវលទ្ធផលផ្លែផ្កានៃការអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់អង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ដែលនាំយកមកនូវសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដ ម អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយូនីសេហ្វផងដែរ ដែលបានសហការជាមួយក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគម្រោងធំៗ ចំនួន ២ កន្លងមក គឺគម្រោងលើកកម្ពស់សេវាសង្គម និងគម្រោងកិច្ចការពារកុមារ ដែលជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងគម្រោងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសជនងាយរងគ្រោះ ដែលមានទាំងស្ត្រីក្រីក្រ កុមារកំព្រា ចាស់ជរា ជនមានពិការភាពជាដើម។

លោកបណ្ឌិត វីល ផាក បានរាយការណ៍អំពីវឌ្ឍនភាព និងផែនការការងារនៃការអនុវត្តឆ្នាំ២០២៤ ព្រមទាំងសកម្មភាពសំខាន់ៗទាំងឡាយរបស់អង្គការ ដូចជា៖ កម្មវិធីគោលនយោបាយសង្គម កម្មវិធីអប់រំ កម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងកម្មវិធីកិច្ចការពារកុមារ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកបណ្ឌិត វីល ផាក ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអង្គការយូនីសេហ្វ និងក្រសួងមហាផ្ទៃ ក្នុងការបន្តពង្រឹង លើកកម្ពស់ និងអភិវឌ្ឍន៍រដ្ឋបាលថ្នាក់ក្រោមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ