ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋ កសាងសមិទ្ធផលសម្រាប់ពលរដ្ឋមិនទៅណាចោលប្រជាពលរដ្ឋឡើយ សូមជឿជាក់រាជរដ្ឋាភិបាល
Tue,06 May 2025 (Time 10:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 177នាក់)

ភ្នំពេញ៖ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្ដែខ្ញុំសូមឱ្យប្រជាពលរដ្ឋ ជឿជាក់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនៅជាមួយបងប្អូន កសាងសមិទ្ធផលសម្រាប់បងប្អូន មិនទៅណាចោលប្រជាពលរដ្ឋទេ។

ក្នុងឳកាសអញ្ជើញជាអធិបតី​បើក​ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ទាំងមូល។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោង នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២៥ នឹងមានតំបន់សេដ្ឋកិច្ចពិសេសមួយនៅ ក្បែរអាកាសយានដ្ឋាននោះថែមទៀត។ តំបន់សេដ្ឋកិច្ចពិសេសនោះក៏មានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធត ភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនតេជោផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ