ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ ក្រុងតាខ្មៅនាពេលនេះ ខុសពីក្រុងតាខ្មៅនាពេលកន្លងមក
Tue,06 May 2025 (Time 10:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 230នាក់)

ភ្នំពេញ៖ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្រុងតាខ្មៅនាពេលនេះ ខុសពីក្រុងតាខ្មៅនាពេលកន្លងមក មានហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ លំនៅដ្ឋានសាងសង់ និងកំណើនប្រជាពលរដ្ឋច្រើន ដូច្នេះការដោះស្រាយបញ្ហាទឹកកខ្វក់ជាការសំខាន់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងឳកាសអញ្ជើញជាអធិបតី​បើក​ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលនេះ នឹងអាចផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ប្រជាជន តាមរយៈការកាត់បន្ថយការងារ បរិស្ថានសំដៅចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ សាធារណរដ្ឋកូរ៉េ ដែលបានបន្តគាំទ្រ និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ខណៈតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចទៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំមុនបានលើកកម្រិតទំនាក់ទំនងប្រទេសទាំងពីរឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ដ ដែលនេះជាឱកាសជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមទៀតមកកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ