មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក បេីកដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ,បង់ពន្ធមិនគ្រប់ ដឹកជញ្ជូនចេញ ពីប្រទេសថៃចូលមកប្រទេសខ្មែរយ៉ាងគគ្រឹកគគ្រេងមានការលើកឡើងថាមេគយតំបន់អូររំដួលស្រុកភ្នំព្រឹក លោក កោះ និច្ច បេីកដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់ ដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ នៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងដោយគ្មានការទប់ស្កាត់បង្ក្រាបនោះឡើយករណីនេះធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែ។សមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល បានបង្ហើបប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោក កោះ និច្ច បានបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រព័ន្ធជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទ ដែលឆ្លងដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះទេ។ប្រភពដដែលថា ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក គេសង្កេតឃើញ ក្រុមឈ្មួញនាំទំនិញចូលទៅប្រទេសថៃ, ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ទំនិញចាបហួយ គ្រឿងទេស គ្រឿងសំណង់ ដូចជា ដូចជា ជី,ស្រាបៀរ,ប្រេងឆា,ទឹកក្រូច ទឹកផ្លែឈើ, ទំនិញសាច់ខូចគុណភាព និងទំនិញផ្សេងៗជាច្រើនមុខទៀត។ប្រភពបានបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃ ទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានគេដឹងថាជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ លោក កោះ និច្ច ជាមេគយច្រក ដោយសមត្ថកិច្ចបើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរីតែម្ដង។បើតាមប្រភពមន្ត្រីប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះមន្ត្រីមានសមត្ថកិច្ចដែលនៅច្រកនេះខ្លាចមានបញ្ហាដោយជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចលាក់ ដោយមិនប្រាប់ឱ្យជនសុីវិល ដែលឈរឬដេកចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ដោយហេតុថាជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយ មានអំណាចខ្លាំងជាមួយៗរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែន។ថៅកែធំៗទំនិញទាំងឡាយ ចាំបាច់ត្រូវតែទាក់ទងជាមួយលោកមេស្នាក់ការគយ ជាមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធ សុទ្ធតែត្រូវទាក់ទងជាមួយលោក កោះ និច្ច ជាមុន ទើបគ្មានការបង្ក្រាប ឯអ្នករងគ្រោះ ជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។នេះបើតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចេញផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យនេះ។ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តី មិនទាន់ទទួលបានការបំភ្លឺពី មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក លោក កោះ និច្ច នៅឡើតទេរហូតដល់ម៉ោងផ្សាយនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ