ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ នៅកម្ពុជាយើងចាត់ទុកសន្តិភាព ជាអាទិភាពខ្ពស់បំផុត
Fri,30 May 2025 (Time 09:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅកម្ពុជាយើងចាត់ទុកសន្តិភាព ជាអាទិភាពខ្ពស់បំផុត។ កម្ពុជាបានចំណាយពេល ៣០ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមពីអតីតកាល ផ្អែកលើបទពិសោធន៍នេះ យើងមានភាពចាំបាច់ក្នុងការការពារសន្តិភាពដែលមានស្រាប់ ជាជាងការស្ដារឡើងវិញនូវសន្តិភាព ដែលបានបាត់បង់រួចទៅហើយ។

នៅក្នុងវេទិកា Nikkei ស្តីពីអនាគតរបស់អាស៊ី លើកទី៣០ ដែលរៀបចំឡើងនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០២៥នេះ ធ្វើឡើងប្រធានបទសម្រាប់ឆ្នាំនេះ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកដឹកនាំទាំងអស់ មានការទទួលខុសត្រូវរួមគ្នា ក្នុងការមិនបណ្តោយឱ្យប្រទេស និងប្រជាជនរបស់ខ្លួនធ្លាក់ចូលក្នុងសង្គ្រាម និងមិនបង្កឱ្យមានសង្គ្រាម ឬភាពវឹកវរណាមួយ ដែលអាចប៉ះពាល់ដល់សន្តិភាព»។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមទៀតថា នៅក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបាន និងកំពុងអនុវត្តនូវសកម្មភាពចំនួន ៣ ដើម្បីថែរក្សា សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជន៖

ទី១៖ ការកែសម្រួលឧស្សាហកម្មតាមវិស័យ, Sectoral industry re-adjustment, សង្គ្រាមពាណិជ្ជកម្មមិនប៉ះពាល់ ដល់គ្រប់វិស័យទាំងអស់នោះទេ។ ចំពោះវិស័យដែលរងផលប៉ះពាល់ យើងគួរព្យាយាមកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ។ នៅក្នុងដំណើរការនេះ ពិតប្រាកដណាស់នឹងមានអ្នករងផលប៉ះពាល់ ហើយរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីគាំទ្រដល់កម្មករ និងឧស្សាហកម្ម ដែលរងផលប៉ះពាល់ក្នុងអន្តរកាលនេះ។

ទី២៖ ការកែសម្រួលគុណភាពនៃប្រព័ន្ធឧស្សាហកម្ម (Industrial Recalibration): វិបត្តិក៏នាំមកនូវឱកាសផងដែរ។ ស្ថានភាពបច្ចុប្បន្នបានផ្ដល់នូវឱកាសដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន និងជំរុញការធ្វើពិពិធកម្ម។ កម្ពុជាត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្ម ឆ្ពោះទៅរកឧស្សាហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹងជាមូលដ្ឋាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវ «ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា» ដើម្បីទាក់ទាញការវិនិយោគ នៅក្នុងវិស័យទាំងពីរនេះ។ យើងក៏បានរៀបចំបង្កើតកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគ នៅតាមតំបន់មួយចំនួនក្នុងស្រុក ដូចជា៖ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញឧស្សាហកម្មដែលមានឧត្តមភាពប្រកួតប្រជែង តួយ៉ាងដូចជា ការកែច្នៃផលិតផលកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងសហគ្រាសក្នុង ស្រុកជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការខិតខំទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

ទី៣៖ ការធ្វើឱ្យពាណិជ្ជកម្មពហុភាគីរស់រវើកឡើងវិញ និងការជំរុញសមាហរណកម្មតំបន់ឱ្យ សម្តេចបានចង់សង្កត់ធ្ងន់លើឱកាសក្នុងការពង្រឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី និងពហុភាគីដែលមានស្រាប់ ក៏ដូចជាការស្វែងរកកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត។ នៅពេលដែលរងសម្ពាធ បណ្ដាប្រទេសនានានឹងត្រូវពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំង ដើម្បី ទប់ទល់នឹងផលប៉ះពាល់នៃការដាក់ពន្ធគយ។ កម្ពុជាបាន និងកំពុងបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាពសម្រាប់វិនិយោគិន តាមរយៈការប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផ្សេងៗ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់យើង ជាមួយនឹងទី ផ្សារសំខាន់ៗរបស់ពិភពលោក៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ