ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា យើងមិនត្រូវបន្តលើកស្ទួយក្រុមអ្នកនយោបាយជ្រុលនិយមឲ្យកើតឡើងក្នុងសង្គមអាស៊ីយើងនោះទេ ខណៈពួកជ្រុលនិយមទាំងនោះតែងតែធ្វើការញុះញង់ អុចអាលឲ្យមានជម្លោះជាមួយប្រទេសជិតខាង។នៅក្នុងវេទិកា Nikkei ស្តីពីអនាគតរបស់អាស៊ី លើកទី៣០ ដែលរៀបចំឡើងនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ធ្វើឡើងប្រធានបទសម្រាប់ឆ្នាំនេះ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់» សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះអាស៊ីរបស់យើងបើប្រៀបធៀបនឹងតំបន់ដទៃ គឺមានសុខសន្តិភាពជាងគេដូច្នេះមិនត្រូវគាំទ្រដល់អ្នកនយោបាយជ្រុលនិយមដែលនាំឲ្យមានការជម្លោះការទូតជាមួយប្រទេសជិតខាងនោះឡើយ ដោយគប្បីគាំទ្រ និងឲ្យតម្លៃអ្នកដែលខិតខំរក្សានូវសុខសន្តិភាព និងអ្នកដែលស្វែងរកសន្តិភាព។សម្តេចធិបតីសង្កត់ធ្ងន់ថា “យើងមិនត្រូវបណ្តោយឲ្យអ្នកនយោបាយជ្រុលនិ យមកើតក្នុងសង្គមរបស់យើងទេ(ក្នុងតំបន់អាស៊ី) យើងគួរផ្តល់តម្លៃអ្នកដែលថែរក្សាសន្តិភាព ស្វែងរក សន្តិភាពជំនួសឲ្យការផ្តល់លម្ហ និងការការពារដល់អ្នកយោបាយជ្រុលនិយម ដែលចង់ធ្វើឲ្យសន្តិភាពមាន ភាពរង្គោះរង្គើ ញុះញង់ឲ្យមានការប្រយុទ្ធជាមួយប្រទេសជិតខាង ឡើងរបាំង ទប់ស្កាត់ពាណិជ្ជកម្ម,ការ ផ្លាស់ប្តូរប្រជាជន និងការតម្កើងអ្នកជាតិនិយមជ្រុលហួសហេតុនោះ”។ជាមួយគ្នានេះសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានសម្តែងនូវក្តីសង្ឈឹមផងដែរថា ការលើកឡើង ឬការពិភាក្សារបស់សម្តេចនៅក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ីនេះ នឹងធ្វើឲ្យអង្គ ពិធីទាំងមូលបានយល់ដឹងអំពីទស្សនៈដែលកម្ពុជា បានលើកឡើងនាពេលនេះ ខណៈការលើកឡើងនេះ គឺ ជាការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សា និងការពារនូវសុខសន្តិភាព ស្ថិរភាព ដើម្បីជាប្រយោជន៍ដល់ការ អភិវឌ្ឍប្រកបដោយចីរភាព និងសុខមាលភាពរបស់ប្រជាជននៅក្នុងតំបន់នោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ