ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី និងមន្ត្រីជំនាញ នៃមន្ទីរជំនាញ ចុះពិនិត្យមើលលូប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ ដូចជាមានខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ក្នុងជាយរាជធានីភ្នំពេញ ដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូមិម័ល នៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ និងខណ្ឌមានជ័យ។នាពេលនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាក្នុងការចុះពិនិត្យមើលលូ ប្រឡាយខាងលើនេះ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាយប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ជាមួយនិងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូរទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូបានលឿនពីផ្លូវជាតិលេខ៤ និងទី២ រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រដែរ។បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជីកស្តារប្រឡាយភូមិម័ល នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹករបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយជីកឱ្យបានជ្រៅពី៥ទៅ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយជិត៣គីឡូម៉ែត្រនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ