ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ជើញ ចូលរួមថ្នាក់ដឹកនាំ សមាជិក សមាជិកាជាច្រើនរូបទៀត។លោក សុខ លូ សមាជិគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលផ្សព្វផ្សាយលទ្ធផល នៃសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តផែនការសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សខេត្ត រយៈពេល៤ខែ ដើមឆ្នាំ២០២៥ ជូនអង្គពិធី។សម្តេចក្រឡាហោម មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បានសហការគ្នាខិតខំបំពេញការងារសម្រេចបានលទ្ធផលនានាជាច្រើន ជាអាទិ៍ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់, ការពង្រឹងពង្រីកសមាជិកថ្មីរបស់គណបក្ស, ការពង្រឹងអង្គការមហាជនរបស់គណបក្ស ពិសេសការពង្រឹងសកម្មភាព ការងារយុវជនរបស់គណបក្ស ដើម្បីបំផុសចលនាឱ្យមានការចូលរួមការគាំទ្រពីយុវជនគ្រប់ស្រទាប់មកលើគណបក្ស សម្រាប់កសាងកម្លាំងបន្តវេនដ៏មានសក្តានុពលរបស់គណបក្ស, ការរៀបចំកិច្ចការនានារបស់គណបក្ស សម្រាប់ការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបំផុសចលនាសមាជិកបក្ស និងអ្នកគាំទ្រគណបក្សឱ្យចូលរួមក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ ដែលបាននិងកំពុងដំណើរការ ដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ព្រមជាមួយនេះ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ក៏បានសហការចូលរួមក្នុងការកសាងសមិទ្ធផល និងសកម្មភាពសាសនានានា, ការចូលរួមកសាងសមិទ្ធផលសង្គម, ការជួយឧបត្ថម្ភគាំទ្រមន្ត្រី សមាជិកបក្ស និងប្រជាពលរដ្ឋ ជាទូទៅ នៅពេលជួបប្រទះគ្រោះធម្មជាតិ គ្រោះថ្នាក់នានាក្នុងសង្គម និងការចូលរួមធ្វើសកម្មភាពនានាជាច្រើនទៀតនៅមូលដ្ឋាន។ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម បានថ្លែងអំណរលោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក ក្រុមការងារ មន្ត្រីគណបក្សគ្រប់ថ្នាក់ អ្នកគាំទ្រគណបក្ស និងសប្បុរសជននានាដែលបានលះបង់នូវមធ្យោបាយសម្ភារ ថវិកា ធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីចូលរួមគាំទ្រដល់សកម្មភាពការងារគណបក្ស ការងាររាជរដ្ឋាភិបាល និងចូលរួមការកសាងសមិទ្ធផល សង្គមលើគ្រប់វិស័យក្នុងខេត្តបាត់ដំបងនារយៈពេលកន្លងមក។សម្តេចមានក្តីសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ទាំងស្មារតី និងសម្ភារ ព្រមទាំងបន្តចូលរួមកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យដើម្បីបន្តរួមគ្នាថែរក្សា និងពង្រឹងសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។សម្តេចមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេន ប្រកបដោយសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ស្វាហាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានសម្រេចនូវសមិទ្ធផលនានាជាច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន។សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា សមិទ្ធផលខាងលើនេះគឺជាកាលានុវត្តភាពសម្រាប់គណបក្សយើងបន្តជំរុញធ្វើសកម្មភាពការងារគ្រប់ផ្នែក ទាំងការងារគណបក្ស និងការងាររាជរដ្ឋាភិបាលឱ្យ កាន់តែសកម្ម ស្រុះដៃគ្នា ឈានឆ្ពោះទៅបន្តសម្រេចបានជោគជ័យដាច់ខាតសម្រាប់គណបក្សក្នុងការបោះឆ្នោត ឃុំ សង្កាត់ លើកទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិលើកទី៨ ឆ្នាំ២០២៨ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ