ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី មិនឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតពីកម្ពុជានោះទេ
Thu,22 May 2025 (Time 11:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា សម្ដេចមិនឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ។

ក្នុងឳកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ៣ម៉ឺននាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានបញ្ជាក់ថា “យើងមិនឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែយើងសុខចិត្តមកឈឺក្បាលចំពោះការខិតស្វែងរកការងារធ្វើ បង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង”។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្ថែមថា ក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិ ដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង ២០០ បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។

ជាមួយគ្នានេះសម្ដេចធិបតី បានបង្ហាញការសាទរ ខណៈនាវាដឹកទំនិញខ្នាតធំបានដឹកទំនិញតាមផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិន មកកាន់កំពង់ផែព្រះសីហនុជាលើកដំបូង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ដែលលទ្ធផលនេះបានកាត់បន្ថយរយៈពេលដឹកញ្ជូនពី៧ទៅ១០ថ្ងៃ និងកាត់បន្ថយការចំណាយប្រមាណ២០-៣០% នៃការចំណាយប្រតិបត្តិការរបស់កំពង់ផែ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ