ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាត្រូវការទាំងអស់ ទាំងស្ពៃ ទាំងសាច់គោ ទាំងបង្គា បង្កង កំពឹស បន្លែ ផ្លែឈើគ្រប់ប្រភេទទាំងអស់ ដើម្បីសុខភាពយើងរឹងមាំ។ក្នុងឳកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ៣ម៉ឺននាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅអំឡុងការដាក់ដំឡើងពន្ធរបស់អាម៉េរិក មានក្រុមអ្នករិះគន់មួយចំនួនតូចបានលើកឡើងថា តើកម្ពុជាគួរជ្រើសរើសយកស្ពៃ(ចិន) ឬ ជ្រើសរើស សាច់គោ(អាម៉េរិក)? សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាត្រូវការទាំងអស់ ទាំងស្ពៃ ទាំងសាច់គោ ទាំងបង្គា បង្កង កំពឹស បន្លែ ផ្លែឈើគ្រប់ប្រភេទទាំងអស់ ដើម្បីសុខភាពយើងរឹងមាំ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ប្រទេសនានាគេមិនប្រកាន់អាម៉េរិក បារាំង ចិន អង់គ្លេសអ្វីនោះទេ គឺគេធ្វើការជាមួយគ្នា សហការជាមួយគ្នាទាំងអស់ តើចាំបាច់អ្វីដែលកម្ពុជាត្រូវជ្រើសរើសយកអ្នកនេះ ឬ អ្នកនោះ?៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ