ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន ណែនាំឱ្យក្រសួងរ៉ែ និង ថាមពល សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព។ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់ តំបន់សក្តានុពលធនធានរ៉ែសំណង់ (Zoning) ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស សំដៅធានាបានការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព។សម្តេចធិបតី ណែនាំក្រសួងរ៉ែ និងថាមពល ត្រូវបន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែ ដើម្បីបង្កើនយថាប្រភេទផលិតផលរ៉ែ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឱ្យការនាំចូល, បង្កើនការ នាំចេញ, បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលជូនជាតិ។ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពដល់ កម្មករនិយោជិតក្នុងវិស័យរ៉ែ, ជាពិសេសបន្តយកចិត្តទុកដាក់លើអភិក្រមរបស់សម្តេច «ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារប្រកបដោយសុវត្ថិភាព»។ ក្នុងន័យនេះ, សម្តេច សូមឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រកាសស្តីពីសុវត្ថិភាព និងសុខភាពអណ្តូងរ៉ែ របស់ក្រសួងរ៉ែ និងថាមពល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ