ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ខុសកន្លែង ឬខុសបច្ចេកទេស
Tue,20 May 2025 (Time 05:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 144នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ ខុសកន្លែង ឬខុសបច្ចេកទេស ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេជាដើម។

ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក និងឧតុនិយម និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវពិនិត្យមើលការគ្រប់គ្រងការបូមខ្សាច់ ខណៈនាពេលបច្ចុប្បន្ននេះ ការបូមខ្សាច់បានគ្រប់គ្រងបានច្រើន។

សម្តេចធិបតីបានណែនាំ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ត្រូវសិក្សាជាមួយវិស័យឯកជន សិក្សាពីការបូមខ្សាច់នៅផ្នែកខាងលើ នៃទន្លេមេគង្គ ដូចជា នៅខេត្តក្រចេះ ខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ណែនាំស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវចូលរួមកាត់បន្ថយ ការិយាធិបតេយ្យ ដើម្បីសម្រួល និងគាំទ្រ វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យរ៉ែ, តាមរយៈកិច្ច សហការចាប់តាំង ពីដំណាក់កាលនៃការសិក្សាស្រាវជ្រាវ និងរុករក រហូតដល់ការធ្វើអាជីវកម្ម។ ចំពោះផលិតផលរ៉ែ ដែលអាចនាំចេញទៅក្រៅប្រទេសបាន ដូចជា៖ ស៊ីម៉ងត៍, ថ្មអារ, រ៉ែមាស, រ៉ែដែក និងម្សៅថ្មក្វាតជាដើម, ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសម្របសម្រួល និង ផ្ដល់ការគាំទ្រចាំបាច់ សម្រាប់ការនាំចេញប្រកប ដោយប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងឧត្តមភាព ប្រកួតប្រជែងរបស់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ