ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ក្លិបកីឡាបាល់ទះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅភូមិក្តីតាកុយសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះការកសាងនូវសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ក្រុមកីឡាករបាល់ទះ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកន្លែងហ្វឹកហាត់ត្រឹមត្រួវតាមស្តង់ដា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមកីឡាដើម្បីពង្រឹងសមត្ថភាពនិងបច្ចេកទេស ឲ្យកាន់តែរីកចម្រើនប្រសើរឡើង ហើយជាពិសេសក៍ត្រៀមបន្តចូលរួមប្រកួតប្រជែងសម្រាប់គ្រប់កម្មវិធីពានរង្វាន់នានាទាំងថ្នាក់ជាតិនិងអន្តរជាតិ។ឯកឧត្តមស្នងការ ក៍បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកីឡាករគ្រូបង្គោល និងក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកន្លងមកបានចូលរួមប្រកួតប្រជែងលើវិស័យកីឡាបាល់ទះបានទទួលលទ្ធផលជោគជ័យជាបន្តបន្ទាប់ផងដែរ។ឯកឧត្តម ស្នងការក៍បានប្តេជ្ញានិងធ្វើការគាំទ្រសម្រាប់ក្រុមកីឡាករបាល់ទះក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការជួយជ្រោមជ្រែងឧបត្ថម្ភទាំងថវិកា សម្ភារ និងមធ្យោបាយ រួមទាំងគាំទ្រយកចិត្តទុកដាក់ផ្នែកសុខភាពជូនកីឡាករហើយក៍ខិតខំប្រមូលកៀរគរ សប្បុរសជននានាឲ្យជួយឧបត្ថម្ភគាំទ្រដើម្បីឲ្យក្លិបកាន់តែរីកចម្រើន។ឯកឧត្តមស្នងការក៍បានណែនាំជម្រុញឲ្យក្រុមកីឡាករបង្កើនខិតខំហ្វឹកហាត់ឲ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ទាំងបច្ចេកទេសនិងជំនាញថ្មី ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រាន់ ក្នុងការត្រៀមចូលរួមការប្រកួតប្រជែងយកជ័យជម្នះរាល់ការប្រកួតយកពានរង្វាន់នានា និងបានណែនាំឲ្យមានការគោរពវិន័យឲ្យបានម៉ឺងម៉ាត់ ការសាមគ្គឺភាពផ្ទៃក្នុង ទើបយើងទទួលបានជោគជ័យ។ឯកឧត្តមស្នងការក៍បានឧបតម្ថថវិការបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជូនក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល និងឧបត្ថម្ភថវិកាចំនួន១ពាន់ដុល្លារសម្រាប់អាហារសាមគ្គឺ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ