បាត់ដំបង៖ នៅរសៀលថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, រួមជាមួយ លោក ស្នងការរងជំនួយការដឹកនាំការងារការិយា ល័យនគរបាលការពារបេតិកភណ្ឌ, លោកនាយការិយាល័យនគរបាលការពារបេតិកភណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានប្រគល់-ទទួលវត្ថុបុរាណជូនដល់ក្រុម ការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបាត់ដំបង។វត្ថុបុរាណចំនួន ០៣ដុំ ធ្វើអំពីថ្មភក់រួមមាន៖-សិវលិង្គ ទំហំ ៤៤x១១x១១ស.ម-ស្មាទ្រនី ទំហំ ៦៤x៤៣,៥x៧ស.ម និងបល្ល័ង្គ ទំហំ ៥៨x៥៧ x៤៣,៥ស.ម។វត្ថុបុរាណនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញកំឡុងពេលជីកកាយដីដំបូកក្នុងស្រែ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចទួលតាចាន់ ស្ថិតនៅក្រុមទី១ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ហើយអង្គភាពនគរបាលការពារបេតិកភណ្ឌ យកមករក្សាទុកនិងធ្វើពិធីប្រគល់ទទួលនៅថ្ងៃនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ