ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ
Thu,03 April 2025 (Time 01:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 202នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគឺដើម្បីផ្តល់សុវត្ថិភាព និងធានាបាននូវសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវ សម្រាប់មនុស្សគ្រប់រូប។ មើល និងពិនិត្យបន្តិចសិន កុំអាលចែករំលែកព័ត៌មាន ព្រោះព័ត៌មានដែលអ្នកកំពុងអានអាចជាព័ត៌មានក្លែងក្លាយ និងត្រូវអនុវត្តវិធីសាស្ត្រចំនួន៦ ដើម្បីដឹងថាព័ត៌មាននោះពិត ឫជាព័ត៌មានក្លែងក្លាយ។

តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ចំនឹងថ្ងៃទី៣ នៃការដាក់ចេញយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ Say No To Fake News» រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា វិធីសាស្ត្រចំនួន៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖

ទី១. ពិនិត្យប្រភព៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយ គឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ ដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណា? អ្នកណាអ្នកសរសេរ? តើអត្ថបទនេះសរសេរបានល្អដែរ ឬទេ? តើវាទំនងជាការពិតដែរ ឬទេ? តើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរ ឬទេ?

ទី២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ៖ អ្នកអាចរកមើលថា តើរឿងដែលអ្នកកំពុងអាននេះ មាននៅលើគេហទំព័រព័ត៌មានផ្សេងៗ ដែលអ្នកអាចជឿទុកចិត្តបានដែរឬទេ។ ប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀត នោះប្រហែលជាមិនមែនព័ត៌មានក្លែងក្លាយឡើយ (ចំណុចនេះ ក៏មានករណីលើកលែងខ្លះដែរ) ព្រោះមុននឹងស្ថានប័នធំៗចុះផ្សាយ គេតែត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់។

ទី៣. ត្រិះរិះពិចារណាពេលអាន៖ មូលហេតុចម្បងមួយ ដែលនាំឱ្យព័ត៌មានក្លែងក្លាយ ត្រូវបានគេចាត់ទុកថាជាបញ្ហាធំ ព្រោះវាជារឿងដែលមនុស្សងាយជឿ និងចែកចាយ ដែលអាចបង្កជាបញ្ហាចលាចលក្នុងសង្គម។ ព័ត៌មានបែបនេះ ត្រូវបានសរសេរដោយប្រើពាក្យរស៊ើបខ្លាំង ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ភ័យខ្លាច ឬកើតមានកំហឹងជាដើម។ ចំណុចនេះ មានន័យថា អ្នកអានត្រូវប្រើការគិតឱ្យបានល្អិតល្អន់មុននឹងជឿទៅលើរឿងរ៉ាវនោះ។

ទី៤. ពិនិត្យភស្ដុតាង៖ ព័ត៌មានដែលគួរឱ្យទុកចិត្តបាន ជាទូទៅរួមបញ្ចូលនូវព្រឹត្តិការណ៍ពិតជាច្រើន ដូចជា សម្រង់ពាក្យសម្ដីអ្នកជំនាញ ទិន្នន័យស្ទង់មតិ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់ និងមានការបញ្ជាក់ពីមនុស្សនៅកន្លែងកើតហេតុ។ ប្រសិនបើព័ត៌មានមួយមិនមានចំណុចទាំងនេះ អ្នកត្រូវសួរខ្លួនឯងថា ព័ត៌មានដែលអ្នកកំពុងអានគួរឱ្យទុកចិត្តដែរឬទេ។

ទី៥. សង្កេតរូបភាពក្លែងក្លាយ៖ ព័ត៌មានក្លែងក្លាយភាគច្រើន ប្រើរូបភាពកាត់ត ឬយកចេញពីគេហទំព័រផ្សេងៗ។ ដូច្នេះ អ្នកត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ទៅលើរូបភាព ដើម្បីដឹងថារូបនោះជារូបភាពពិត ឬក្លែងក្លាយ។ ប្រសិនបើអ្នកមិនច្បាស់ថា រូបនោះពិតឬអត់ អ្នកអាចប្រើកម្មវិធី Google Reverse Image Search ដើម្បីជាជំនួយក្នុងការកំណត់។ វានឹងបង្ហាញប្រាប់អ្នកថា រូបភាពដូចគ្នានេះ ត្រូវបានគេប្រើក្នុងបរិបទផ្សេងដែរឬទេ។

និងទី៦. តើស្ដាប់ទៅសមហេតុផល ឬអត់? ៖ ចំណុចចុងក្រោយ អ្នកត្រូវប្រើសុភវិនិច្ឆ័យរបស់ខ្លួនកំណត់ថា តើព័ត៌មាននេះ ស្ដាប់ទៅសមហេតុសមផល ជាការពិតដែរទេ? សូមចងចាំថា ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតការភ័យខ្លាច ភាពលំអៀង និងក្ដីសង្ឃឹមណាមួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ