ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងការងារ ចុះទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង(បានឡែម)
Wed,02 April 2025 (Time 09:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 191នាក់)

ភ្នំពេញ៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមេីលស្ថានភាព និងស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅច្រកទ្វាព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) អំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ការចុះពិនិត្យនៅតាមច្រកព្រំដែននេះផងដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង, មេបញ្ជាការកងរាជអាវុធហត្ថ, ស្នងការនគរបាលខេត្ត, មន្ត្រីអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង, ប្រធានច្រកអន្តរជាតិដូងនៃយោធភូមិភាគទី៥, មន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការទទួលស្វាគមន៍ពីភាគីថៃ ដែលនៅប្រចាំការនៅច្រកទ្វារអន្តរជាតិ ផងដែរ។

ជាការកត់សំគាល់ បងប្អូនពលករ មានទឹកមុខរីករាយ សប្បាយចិត្ត ពេញចិត្តនឹងការផ្តល់សេវាល្អ ការរៀបចំមានសណ្តាប់ធ្នាប់ល្អ មានការតម្រង់ជួរត្រឹមត្រូវ មិនមានការកកស្ទះនិងមានការត្រួតពិនិត្យឯកសារពលករបានលឿនរហ័សជូនបងប្អូនពលករខ្មែរបានទាន់ចិត្ត។ ជាពិសេសមិនអស់ថ្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) និងបានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារដែលខិតខំចរចាជាមួយភាគីថៃរហូតមានការលើកលែងតម្លៃទិដ្ឋការចេញ-ចូលប្រទេសថៃ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ