ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”
Sun,20 April 2025 (Time 08:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 154នាក់)

បាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណ និងប្រគល់អំណោយជូនកងកម្លាំងនគរបាលខេត្តបាត់ដំបង កងកម្លាំងអាវុធហត្ថខេត្ត កងកម្លាំងតំបន់សឹករងខេត្ត ក្រុមអគ្គិសនីបាត់ដំបង ក្រុមគ្រូពេទ្យ និងបុគ្គលិករដ្ឋាករទឹកបាត់ដំបង ដែលបានចូលរួមក្នុងការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥” ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗនេះ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អំណោយដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រគល់ជូន នាឱកាសនោះរួមមាន៖ កងកម្លាំងនគរបាលខេត្ត ចំនួន ៧០៦នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, កងកម្លាំងអាវុធហត្ថខេត្ត ចំនួន ១១៧នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, កងកម្លាំងតំបន់សឹករងខេត្ត ចំនួន ៥០នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, ក្រុមអគ្គិសនីបាត់ដំបង ចំនួន ៨២នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល, ក្រុមគ្រូពេទ្យ ចំនួន ១ក្រុម ទទួលបានថវិកា ២០លានរៀល និងបុគ្គលិករដ្ឋាករទឹក ចំនួន ១ក្រុម ទទួលបានថវិកា ២០លានរៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ