ពោធិ៍សាត់ៈ នៅថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចូលរួមពិធីគោរពវិញ្ញាណខន្ធ សពម្តាយជាទីគោរពរបស់ ឯកឧត្តម ឆាយ គឹមខឿន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ពិធីនេះ ក៏មានការអញ្ជើញជាភ្ញៀវកិត្តិយស ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងមហាផៃ្ទនិងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ជាច្រើនរូបទៀត។ការចូលរួមរបស់លោកឧត្តមសេនីយ៍ទោ ស ថេង និងគណៈស្នងការ បានបង្ហាញឱ្យឃើញនូវការសោកស្តាយប្រកបដោយការគោរព ចំពោះការបាត់បង់ដ៏ធំមួយនេះ និងសម្តែងនូវ ភាពស្និទ្ធស្នាល គោរព ស្រឡាញ់ រវាងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទាំងក្នុងនាមជាកងកម្លាំង និងជាប្រជាជាតិតែមួយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ