ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ដ្រី ស សុខា ចុះសួរសុខទុក្ខពលករខ្មែរដែលត្រឡប់មកពីថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត
Sun,13 April 2025 (Time 11:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 137នាក់)

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញចុះមកសួរសុខទុក្ខពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដើម្បីលេងកំសាន្តស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាស លោកអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី ដែលបច្ចុប្បន្នសម្រេចលទ្ធផល បានប្រហែលជាង៧០ភាគរយ និងបានឧបត្ថម្ភនូវអំណោយជូនដល់កងកម្លាំងរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួន២២៤នាក់ ចុងភៅ៥នាក់ អ្នកអនាម័យ៧នាក់ ជាងសំណង់៣០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល ទឹកក្រូច១កេស មី១កេស និងត្រីខ១យួរ។

បន្ទាប់មកឧបនាយករដ្ឋមន្ត្រី ស សុខា និងគណៈប្រតិភូ បានបន្តដំណើរទៅសួរសុខទុក្ខ និងបានចែកនូវវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា នំប៉័ង ទឹកសុទ្ធ ជូនដល់ពលករខ្មែរគ្រប់ៗគ្នា និងបានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន នៅអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ