បន្ទាយមានជ័យ៖នៅរសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះអនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតដឹកនាំប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូន ថ្នាក់ដឹកនាំឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជេីញចុះសួរសុខទុក្ខពលករខ្មែរត្រឡប់មកពីប្រទេសថៃ មកលេងស្រុកកំណើត នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះនៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត។ជាមួយគ្នានេះដែរលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដាក់ផែនការ ដល់លោកអធិការរងគ្រប់ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការ ល្បាតចល័តមើលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតដើម្បីរក្សាកាពារ សន្តិសុខ សាធារណៈ សុវត្ថិភាព នាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋ ដែររស់នៅក្នុងក្រុងប៉ោយប៉ែត និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែរអញ្ជេីញមកលេងកំសាន្ត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។មានការអញ្ជើញចូលរួមប្រជុំ ៖មាន លោក លោកស្រី អធិការរង គ្រប់ផ្នែកជំនាញ នាយផ្នែក និងនាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាលជាច្រើនរូបផងដែរ។លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាល ក្រុងប៉ោយប៉ែត៖នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ក៏បានអំពាវនាវនិងណែនាំដល់ បងប្អូនប្រជាពលរដ្ឋមុនចេញដំណើរ ទៅស្រុកកំណើត និងទៅកំសាន្តតាមភោជនីយដ្ឋាននានាជួបតែសេចក្ដីសុខចម្រើននិងសំណាងល្អៗគ្រប់ក្រុមគ្រួសារមុននិងចេញពីផ្ទះសូម មេត្តា កុំភ្លេចមើល ភ្លើងទាន ធូប និងបិទគប់បារ៉ែតភ្លើងផង បិទកុងតាក់ភ្លើងទាំងអស់ផង ជៀសវាងមានអគ្គីភ័យ ណាមួយកើតឡើងជាយថាហេតុ។យើង ចូលរួមការពារទាំងអស់គ្នា។
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ