ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីពលរដ្ឋបានផ្លូវប្រើប្រាស់កាន់តែច្រើន។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ”មានតម្លៃប្រមាណ១៣៣លានដុល្លារអាម៉េរិក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានស្នើដល់ក្រសួងសាធារណការ និងដឹកញ្ជូនកសាងផ្លូវប្រកបដោយគុណភាពថែទាំនិងជួសជុលឲ្យបានល្អនិងតភ្ជាប់តំបន់ឧស្សាហកម្មទេសចរណ៍និងតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងៗទៀតឲ្យបានច្រើន។នៅក្នុងឱកាសនោះសម្ដេចធិបតី បានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់រវាងកំពង់ធំ និងក្រចេះ ព្រមទាំងមានផ្លូវជាច្រើនទៀតដែលត្រូវតភ្ជាប់រវាងពីខេត្តមួយទៅខេត្តមួយ ដើម្បីតភ្ជាប់នៅទូទាំងប្រទេស ហើយសម្ដេចធិបតីក៏បានអំពាវនាវសូមកុំបន្ទោសរដ្ឋាភិបាលថា ធ្វើផ្លូវច្រើនដែលនាំ ឱ្យអ្នកបើកបរវង្វេងផ្លូវ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ