(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្តីពីការពង្រឹងវិធានការសន្តិសុខ នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមដោយ កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីអភិបាលក្រុង ស្រុក, មេបញ្ជាការវរៈការពារព្រំដែន,អភិបាលក្រុង ស្រុក, លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រមាណ ៣២៦ រូប។ឆ្លៀតក្នុងឱកាសនេះ លោក សុខ លូ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងក្រោមការចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល បានអនុវត្តវិធានការយ៉ាង ម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។លោកអភិបាលខេត្ត បានបន្តថា ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈនៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ ថ្នាក់ បានធ្វើការចុះបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ និងពិសេសជាងនេះទៅទៀត រដ្ឋបាលខេត្តបានអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តវិធានការធ្វើការ អប់រំ បង្ក្រាប និងស្តារនីតិសម្បទា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។លោក អភិបាលខេត្ត បានបន្តណែនាំដល់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់បន្ថែមទៀតថា ត្រូវត្រៀមលក្ខណៈ ជានិច្ចដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅបានល្អ ប្រសើរ ដើម្បីប្រជាពលរដ្ឋទទួលបាននូវភាពសប្បាយរីករាយ ក្នុងពេលធ្វើដំណើរទស្សនាកម្សាន្តតាមតំបន់ទេសចរណ៍នានា មានសន្តិសុខសុវត្ថិភាព គ្រប់ជ្រុងជ្រោយទូទាំងខេត្តបាត់ដំបងផងដែរ។ក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់កងម្លាំងមានសមត្ថកិច្ច ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវប្រមូលឱ្យបាននូវរាល់សភាពការទាំងអស់តាមតំបន់ដែលខ្លួនកំពុងឈរជើង និងត្រូវពង្រឹកការត្រួតពិនិត្យតាមច្រកទ្វារព្រំដែនដើម្បីទប់ស្កាត់បទល្មើស ជួញដូរមនុស្សឆ្លងដែន។លោកឧត្តមសេនីយ៍ បានបន្តណែនាំទៀតថាត្រូវគ្រប់គ្រង និងតាមដានទប់ស្កាត់បទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ និងបន្តសហការជាមួយបណ្តាប្រទេសជាប់ព្រំដែនជានិច្ច ដើម្បីទទួលបាននូវព័ត៌មាន មុខសញ្ញាបទល្មើសប៉ុនប៉ងជ្រៀតចូលមកទឹកដីកម្ពុជាដោយខុសច្បាប់បានជាដាច់ខាត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ