ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ សេង ធារិន៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ ដែលអាចចាត់ទុកថាជាកងទ័ពគំរូដ៏ល្អ ក្នុងជួរកងយោធពលខេមរភូមិន្ទ
Wed,05 March 2025 (Time 12:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 109នាក់)

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានកោតសរសើរខ្ពស់ចំពោះ កងពលតូចថ្មើរជើងលេខ៥១ ដែលបានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ ព្រមទាំងមានការរីកចម្រើនថ្មីៗ ប្រកបដោយការកែច្នៃរស់រវើក ដែលអាចចាត់ទុកថាជាកងទ័ពគំរូដ៏ល្អ ក្នុងជួរកងយោធពលខេមរភូមិន្ទ ក្នុងការសហការ ការពារធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋាន ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ៧ ចំណុច របស់រាជរដ្ឋាភិបាល និងបានចូលរួមក្នុងការងារសង្គមជាច្រើនទៀត។ លើសពីនេះ យោធិននៅក្នុងអង្គភាពមានការគោរពវិន័យ និងការចាត់តាំងបានល្អប្រសើរ ដោយ ទូទាំងអង្គភាពមិនមានយោធិនណាម្នាក់ប្រព្រឹត្តបទល្មើស ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ ដូចជាការជួញដូរឬប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងឡើយ។

នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥ នៅកងពលតូចថ្មើរជើងលេខ៥១ បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥។

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥៖ កងពលតូចថ្មើរជើងលេខ៥១ បន្តរក្សាការប្រមូលផ្តុំកម្លាំងត្រៀមប្រយុទ្ធយូរអង្វែងឱ្យខ្ជាប់ខ្ជួន ដើម្បីធ្វើអន្តរាគមន៍ នៅពេលមានសភាពការណ៍កើតឡើងដោយចៃដន្យ ត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្រុមជ្រុលនិយម ព្រមទាំងការពារសុខសន្តិភាពរបស់ប្រទេសជាតិពីការធ្លាក់ក្នុងគ្រោះមហន្តរាយ តាមរយៈការប៉ុនប៉ងធ្វើបដិវត្តពណ៌ ឬការញុះញង់គ្រប់រូបភាព ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត។

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយ-ពលទាហានទាំងអស់ ត្រូវលើកកម្ពស់ដាច់ខាតនូវស្មារតីការពារឯករាជ្យ បូរណភាព ទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពឱ្យបានគង់វង្ស។ ត្រូវពង្រឹងគោលជំហរ និងប្រឆាំងដាច់ខាតនូវរាល់ចលនា បដិវត្តពណ៌ និងបណ្តាចលនាផ្សេងៗរបស់ក្រុមជ្រុលនិយម មិនឱ្យកើតមាននៅកម្ពុជា ទន្ទឹមនឹងនេះត្រូវការពារដាច់ខាតនូវ សន្តិភាព។ ត្រូវយកចិត្តទុកដាក់លើការងាររៀនសូត្រជំនាញផ្សេងៗ និងអប់រំចិត្តសាស្ត្រ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពរបស់កងទ័ព។ ត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ត្រូវចូលរួមថែទាំសុខុមាលភាព និងចៀសវាងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងអំពើហិង្សាក្នុងគ្រួសារ។ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងទំនាក់ទំនងជាមួយ ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបានល្អប្រសើរ និងបន្តការការពារបទល្មើសព្រៃឈើ និងបទល្មើសនេសាទ។

ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការ បានអញ្ជើញប្រគល់សេចក្ដីសម្រេច គ្រឿងឥស្សរិយយស និងលិខិតសរសើរ ប័ណ្ណសរសើរ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន និងឧបត្ថម្ភនូវថវិកាចំនួន២.០០០.០០០រៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ