(បាត់ដំបង)៖ ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរផែនការខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិយុវសប្បទាខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសរុប ២៩ រូប បានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្តចូលរួមផងដែរ។យោងតាមការអនុវត្តអនុលោមតាមស្មារតីអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងក្រសួង ស្ថាប័នថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ អនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើ ប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រង បុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ ១៦៨/២២មស.សណនចុះថ្ងៃទី១៧ខែមករា ឆ្នាំ២០២២ របស់ក្រសួងមុខងារសាធារណៈ ស្តីពីគោលការណ៍បែបបទ និងនីតិវិធីនៃ ការគ្រប់គ្រងបុគ្គលិករដ្ឋបាលខេត្តដោយរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការពិនិត្យពិភាក្សានិងវាយតម្លៃបុគ្គលិកលក្ខណសម្បត្តិមន្ត្រីរាជការ សម្រាប់ធ្វើការតែងតាំង បំពេញជំនួសមុខតំណែងគ្រប់គ្រង ការផ្ទេរភារ កិច្ច និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំណុះមន្ទីរពាក់ព័ន្ធនានា។គណៈអភិបាលខេត្ត បានឯកភាពជាឯកច្ឆន្ទក្នុងអង្គប្រជុំ ដោយជ្រើសរើសមន្រ្តី ដែលមានគុណសម្បត្តិស្នាដៃល្អ មានលក្ខណសម្បត្តិស័ក្តិសម និងមានឧបនិស្ស័យសមស្រប ក្នុងការតែងតាំងក្នុង មុខតំណែងនីមួយៗ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមុខងារសាធារណៈ សរុបចំនួន២៩ រូប ដោយក្នុងនោះ៖*១. ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល មានចំនួន០៦រូប រួមមានមុខតំណែងអនុប្រធានមន្ទីរ ចំនួន០២រូប អនុប្រធានការិយាល័យ ០១រូប អនុប្រធានមន្ទីរពេទ្យអង្អែក០១រូប និងអនុប្រធាន មណ្ឌលសុខភាពចំនួន០២រូប។*២. មន្ទីរព័ត៌មានខេត្តចំនួន០៤រូប រួមមានមុខតំណែង អនុប្រធានមន្ទីរ០១រូប, ប្រធាន ការិយាល័យ០១រូប, និងអនុប្រធានការិយាល័យ ចំនួន០២រូប។*៣. មន្ទីរផែនការ ចំនួន០៦រូប រួមមានមុខតំណែងជា អនុប្រធានមន្ទីរ ០១រូប ប្រធានការិយាល័យ ០២រូប និងអនុប្រធានការិល័យ ចំនួន០៣រូប។*៤. មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចំនួន០៥រូប រួមមានមុខតំណែងជាប្រធានការិយាល័យ ចំនួន០២រូប និងអនុប្រធានការិយាល័យ ចំនួន០៣រូប។*៥. មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន០៨រូប រួមមានមុខតំណែងជា នាយផ្នែករដ្ឋបាលជលផល០១រូប មុខតំណែង ប្រធានការិយាល័យចំនួន០២រូប អនុប្រធានការិយាល័យ ០៣រូប និង នាយរងផ្នែករដ្ឋបាលជលផល ០២រូប។លោក សុខ លូ បានណែនាំដល់មន្រ្ដីរាជការក្រោមឱវាទ ត្រូវតែបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែងគ្នា ដើម្បីមានសកម្មភាពប្រសើរក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ត្រូវខិតខំយកអស់ កម្លាំងកាយចិត្ត ប្រើអស់ចំណេះ ជំនាញ ពេលវេលា ប្រាជ្ញា ស្មារតី ចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច និងជួយដល់អង្គភាពរបស់ខ្លួន កាន់តែទទួលបាន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។លោកបានបន្ថែមថា រាល់ការងារដែលយើងបានធ្វើហើយ ត្រូវផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ ដល់សាធារណជន មហាជន បានមើលពីសមិទ្ធផលនោះ ដែលមន្រ្តីយើងបានធ្វើ បើយើងមិនបានផ្សាយទេ ស្មើនឹងយើងអត់បានធ្វើការងារទាំងនោះចឹងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ