ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរស្រុកបាណន់ ដឹកនាំកម្លាំងចម្រុះ បើកយុទ្ធនាការសម្អាតបរិស្ថាន ក្រោមមូលបទ ផ្លូវជាតិគ្មានសំរាមប្លាស្ទិក នៅមុនសង្រ្កាន្តឆ្នាំថ្មីចូលមកដល់
Mon,31 March 2025 (Time 12:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 192នាក់)

(បាត់ដំបង)នៅមុនសង្រ្កាន្តឆ្នាំថ្មីចូលមកដល់នោះ អាជ្ញាធរស្រុកបាណន់ដឹកនាំកម្លាំងចម្រុះ មានមន្ត្រីរាជការជុំវិញស្រុក សហភាពសព័ន្ធយុវជកម្ពុជាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីបើកយុទ្ធនាការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវទីសាធារណៈ​ ក្រោមមូលបទ ផ្លូវជាតិគ្មានសំរាមប្លាស្ទិក ។

យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះស្ថិតក្នុងគោលបំណង ដើម្បីធ្វើការបណ្ដុះគំនិតដល់យុវជនឱ្យចេះស្រឡាញ់វិស័យបរិស្ថាន និងភាពស្អាតជានិច្ចប្រកបដោយផាសុកភាព សម្រាប់រស់នៅមានសុខដុមរមនីយកម្មល្អប្រសើរ ខណៈដែលក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ -២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាផងដែរ ។

យុទ្ធសាស្ត្រនេះ បានតម្រង់ទិសនឹងចង្អុលបង្ហាញពីការងារអាទិភាព ការលេីកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយនឹងសសរស្ដម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលជាការចូលរួមចំណែកក្នុងវិស័យបរិស្ថានការលើកកម្ពស់សោភ័ណភាព បរិស្ថានអនាម័យសុខភាពសាធារណៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍ ។

យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមមូលបទ ផ្លូវជាតិគ្មានសំរាមប្លាស្ទិក ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន នៅតាមបណ្ដាផ្លូវជាតិនៅទូទាំងប្រទេសឱ្យកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្ដាប់ធ្នាប់ល្អ ដើម្បីជាភាពទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង ពិសេសដើម្បីការរស់នៅប្រកបដោយ ផាសុកភាព និងភាពស៊ីវិល័យ ។

បច្ចុប្បន្នទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយេីង ដែលប្រឈមនឹងជំងឺរាតត្បាតផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកន្លងមកបានគំរាមកំហែងសុខភាព​ និង​អាយុជីវិត​មនុស្សជាតិ​ ហេីយបទពិសោធន៍ ដែលយេីងបានរៀនសូត្រពីជំងឺកូវីដ១៩ គឺជាការចូលរួមថែរក្សាអនាម័យបរិស្ថាន ការរស់នៅស្អាត សុខភាពល្អ និងការបរិភោគអាហារ ដែលមានសុខភាព ។

ក្នុងនោះរដ្ឋបាលស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សទាំងអស់ បើទោះបីជានៅសាលារៀនក្ដី នៅផ្ទះ ឬសហគមន៍ និងនៅតាមទីសាធារណៈក្ដី សូមនាំគ្នាសម្អាតអនាម័យបរិស្ថានឱ្យបានស្អាត និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដើម្បីធ្វើការផ្លាស់ប្ដូរឥរិយាបទ ផ្នត់គំនិតទម្លាប់អាក្រក់ ដែលចោលសំរាម ជាសំណល់រាវ រឹង និងថង់ប្លាស្ទិកគ្មានសណ្ដាប់ធ្នាប់ពាសវាល ពាសកាល នៅតាមទីប្រជុំជន សំណង់ទ្វារទឹក អូរ ស្ទឹង ឱ្យមកចេះញែក ការវេចខ្ទប់ ទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ ដើម្បីសុខភាពអនាម័យ និងបរិស្ថានស្អាតជានិច្ច។

ការអនុវត្តន៍កិច្ចការទាំងនេះបាន គឺជាការទាក់ទាញកំណេីនភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យមកលេងកម្សាន្តនៅស្រុកបាណន់ ខណៈស្រុកមួយនេះសំបូរតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែង តាមគោលការណ៍របស់ក្រសួង និងមន្ទីរទេសចរណ៍ គឺមកម្ដងហេីយចង់មកម្ដងទៀត ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ