ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជា ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នៃប្រទេសចិន នឹងជួយជំរុញកម្មវិធីសិក្សា TVET របស់កម្ពុជា ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតភាពជាដៃគូ ដើម្បីលើកកម្ពស់ និងផ្លាស់ប្តូរកម្មវិធីសិក្សាជាអន្តរជាតិលើជំនាញ TVET ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ការគូសបញ្ជាក់ដូចនេះ គឺនៅក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ជាំង ជូតុង (JIANG Zuodong) នាយកប្រតិបត្តិ ក្រុមហ៊ុន Shandong Dolang Technology Equipment Co., Ltd. នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បាននិងកំពុងអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្មជំនាញ តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញសំខាន់ៗ ស្របតាមកំណើនសេដ្ឋកិច្ចសង្គម ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសក្នុងបរិបទនៃឧស្សាហកម្ម 4.0។គួរបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលមានសុពលភាពរយៈពេល ៥ឆ្នាំនេះ នឹងពង្រឹងការកសាងសមត្ថភាពកាន់តែប្រសើរថែមទៀតដល់គ្រូ និងសិស្សក្នុងវិស័យ TVET ដោយកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើ៖ ទី១. ពង្រឹងការអភិវឌ្ឍជំនាញតាមរយៈកម្មវិធីផ្លាស់ប្តូរគ្រូ និងសិស្ស និងការទទួលស្គាល់ស្តង់ដាវិជ្ជាជីវៈកម្ពុជា-ចិន, ទី២. បង្កើតស្តង់ដាការងារគ្របដណ្តប់លើវិស័យសំខាន់ៗនៃ TVET ស្របតាមអាទិភាពសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា និងទី៣. ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ផ្តោតលើវិស័យដូចជា កសិកម្មទំនើប អេឡិចត្រូនិចស្វ័យប្រវត្តិកម្ម មនុស្សយន្ត ផលិតកម្មឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃនិងបញ្ញាសិប្បនិម្មិត (AI) ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ