ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិសន្តិបណ្ឌិត ស សុខា ណែនាំអាជ្ញាធរជាប់ព្រំដែន ត្រៀមលក្ខណៈបង្ការ និងទប់ស្កាត់ ជនអន្ដោប្រវេសន៍ និងពលករខ្មែរ ចេញ-ចូល កម្ពុជា ដោយស្របច្បាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
Thu,27 March 2025 (Time 11:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 232នាក់)

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនទាំងអស់ ត្រៀមលក្ខណៈ ក្នុងការបង្ការ និងទប់ស្កាត់ ជនអន្ដោប្រវេសន៍ និងពលករខ្មែរ ចេញ-ចូល ប្រទេសកម្ពុជា ដោយស្របច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។

ការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បែបនេះនាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យពង្រឹងការអនុវត្តវិធានការ គ្រប់គ្រងលំហូរចំណាកស្រុក ដោយធ្វើការតាមដានសភាពការណ៍ តាំងពី មូលដ្ឋាន ភូមិ ឃុំ សង្កាត់ រហូតដល់ការឆ្លងកាត់ព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងប៉ាន់ប្រមាណអំពី គោលដៅនៃបទល្មើសឱ្យបានជាក់លាក់ ដើម្បីទប់ស្កាត់ភាពរងគ្រោះឲ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា «នៅប៉ុន្មានថ្ងៃខាងមុខនេះ យើងប្រារព្ធពិធីបុណ្យចូលឆ្នាំ ក្នុងនោះ ខ្ញុំ សូមលើកទឹកចិត្តខេត្តជាប់ព្រំដែនទាំងអស់ ជាពិសេសជាប់ព្រំដែនថៃ ដែលយើងមានពលករច្រើនជាងគេ ដើម្បីត្រៀមលក្ខណៈក្នុងការបង្ការ ទប់ស្កាត់ ព្រោះកន្លងទៅ នៅតែមានប្រជាពលរដ្ឋមកវិញ ឆ្លងកាត់ខុសច្បាប់ ត្រឡប់ចូលមកវិញ នៅពេលបុណ្យទាន សួរទៅ ពួកគាត់មិនមានឯកសារគ្រប់គ្រាន់ ដូច្នេះហើយតម្រូវចិត្តឆ្លងកាត់ ដូច្នេះជំរុញឱ្យមានការឆ្លងកាត់ស្របច្បាប់ ដើម្បីធានាឱ្យបាននូវគ្រប់គ្រងជនអន្តោប្រវេសន៍ របស់យើង ដូចជា ពលកររបស់យើង ចេញ-ចូល ស្របច្បាប់»។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធតាមកិច្ចព្រមព្រៀងឬអនុស្សរណៈ ដែលមានស្រាប់ ឬបង្កើតឱ្យមានជាមួយបណ្តាប្រទេស ដែលពាក់ព័ន្ធ ងាយស្រួលក្នុងការពង្រឹងកិច្ចសហការ ក្នុង ការបង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោសជនល្មើស និងគាំពារជនរងគ្រោះ។

យោងតាមរបាយការណ៍ ស្ដីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ដ ឆ្នាំ២០៥ របស់ គ.ជ.ប.ជ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកិច្ចការអាទិភាព មួយក្នុងចំណោមអាទិភាពដទៃទៀត រួមមានការដោះស្រាយផលប៉ះពាល់នៃគ្រឿងញៀន គ្រឿងស្រវឹង គ្រោះថ្នាក់ ចរាចរណ៍ និងបានដាក់ចេញនូវយុទ្ធសាស្ត្រឆ្លើយតបកាន់តែមានប្រសិទ្ធភាព ដោយខិតខំជំរុញសកម្មភាពឥត ឈប់ឈរ ដើម្បីការពារសុវត្ថិភាព និងសន្តិសុខមនុស្ស ក៏ដូចជាសន្តិសុខជាតិទាំងមូល សម្រាប់ទ្រទ្រង់ដំណើរការ អភិវឌ្ឍន៍ជាតិគ្រប់វិស័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ