(ភ្នំពេញ)៖ ដោយមានការដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរងផែនការងារធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំង ការឆ្លើយតបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សរុបចំនួន៥០នាក់។វគ្គបណ្តុះបណ្តាលនេះ សំដៅលើការពង្រីកចំណេះជំនាញក្នុងការគ្រប់គ្រង តាមដានឆ្លើយតប បកស្រាយដើម្បីបន្សាបព័ត៌មាន ក្លែងក្លាយ ព័ត៌មានមិនពិត នៅលើតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាព កុំឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ ជាពិសេសការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យមានការជឿជាក់ខ្វះការពិចារណា ដែលអាចធ្វើការសម្រចិត្តខុសបង្ក ជះឥទ្ធិពលអាក្រក់ណាមួយនៅក្នុងសង្គម រឺនៅក្នុងជីវភាពប្រចាំថ្ងៃនៅពេលដែលប្រជាពលរដ្ឋទទួលបានព័ត៌មាន ក្លែងក្លាយ ព័ត៌មានមិនពិត ពីការបង្កើតឡើងដោយក្រុមទុច្ចរិតណាមួយនោះ។វគ្គបណ្តុះបណ្តាលបំប៉នជំនាញសិក្សាលើមេរៀន រួមមាន៖*ទី១៖ ការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត*ទី២៖ ភាពខុសគ្នារវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត*ទី៣៖ យុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()
ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()
វីដែអូ