ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការផ្ដល់មេដាយ ត្រូវពិនិត្យឱ្យបានច្បាស់ គឺមន្រ្ដីសកម្ម មិនមែនមន្រ្ដីអត់មកធ្វើការឡើយ
Thu,20 March 2025 (Time 04:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់ នូវមន្រ្ដីដែលទទួលបានមេដាយ គឺជាមន្រ្ដីសកម្ម និងមានវត្តមានធ្វើការប្រចាំថ្ងៃ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការ ឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ ។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារ សាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យ ទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីបង្កើតក្រុមការងារ ចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ធ្វើការងារសហការ ជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដែលសកម្ម មានវត្តមានជាប់ជាប្រចាំ ដើម្បីរៀបចំផ្ដល់មេដាយ ជូនមន្រ្ដីរាជការតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់ហើយប្រយ័ត្ន ធ្វើឱ្យសុក្រិត ប្រយ័ត្នអ្នកអត់មុខ១០ឆ្នាំ (អត់មកធ្វើការ ១០ឆ្នាំ) មានតែឈ្មោះ ក៏បានមេដាយដែរ ត្រូវធ្វើឱ្យច្បាស់ ប្រាកដជាសកម្ម មន្ដ្រីធ្វើការងារជាប់ ហើយនេះសូមឱ្យច្បាស់»។

សម្តេចបវរធិបតី បានបញ្ជាក់ជាថ្មីថា យន្តការផ្ដល់មេដាយជូនមន្រ្ដីនេះ គឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយត្រូវពិនិត្យ សម្រាប់តែមន្រ្ដីទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួល បានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានណែនាំក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រៀមរៀបចំសហការជាមួយ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងការផ្ដល់មេដាយជូនមន្ដ្រី ។ សម្ដេច ក៏បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ផ្ដល់លិខិតសសើរ បណ្ណសរសើរ ជូនដល់មន្ដ្រីរបស់ខ្លួន គឺមានតម្លៃខ្លាំងណាស់ សម្រាប់ពួកគាត់ក្នុងការបំពេញការងារ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ