(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយមន្ត្រីជំនាញតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដើម្បីពិភាក្សាគ្នាលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូអាហ្វីស ឱ្យមានសណ្តាប់ធ្នាប់ល្អ។តាមរយៈកិច្ចប្រជុំលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា នៅកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូនៅកម្ពុជា មានចំនួន១៧ ហើយបើតាមទិន្នន័យពី១៧ក្រុមហ៊ុននេះ គឺមានផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រប់ប្រភេទ តាមគ្រប់ទម្រង់នៃផ្ទាំងប៉ាណូ ចែកចេញជា ៣ប្រភេទសរុបចំនួន ១៤៣,៧១០ផ្ទាំង ក្នុងនោះមានចំនួន ១២មុឺនផ្ទាំង បានដាក់នៅមុខហាង និងមុខផ្ទះប្រជាពលរដ្ឋ នៅតាមទីតាំងដាធារណៈ តាមដងផ្លូវសាធារណៈ ឬចំណីផ្លូវ។បើតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤០លានដុល្លារ ក្នុងនោះផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលមិនមែនគ្រឿងស្រវឹង ២៨០លានដុល្លារ និងផលិតផលគ្រឿងស្រវឹងចំនួនប្រមាណ ១៦០លានដុល្លារ។ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងគ្រប់ការផ្សព្វផ្សាយពាណិជ្ជកម្មនេះឱ្យបានល្អ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានតួនាទីដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការច្បាប់ និងវិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជុំរុញការប្រកួតប្រជែងប្រកបដោយសុចរិត, រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភ័ណភាពនិងចូលរួមពង្រឹងសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានគូសបញ្ជាក់ថា កិច្ចការងារដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន គឺធ្វើយ៉ាងណាដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូ និងអាហ្វីសផ្សេងៗទៀត ឱ្យមានសណ្តាប់ធ្នាប់ល្អ ដើម្បីផ្លាស់ប្តូរឥរិយាបថនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមរយៈរូបភាព និងសារផ្សេងៗ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ